ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់ជិត ៣០០នាក់ដោយសារវីរុសកូរ៉ូណា និងឆ្លងជិត ១៥.០០០ករណី

77

 

តួលេខអ្នកស្លាប់ និងអ្នកឆ្លងវីរុសកូរ៉ូណា (COVID-19) នៅក្នុងប្រទេសចិនបានកើនឡើងយ៉ាងខ្លាំងនៅថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលអាជ្ញាធរចិនបានផ្លាសប្តូរវិធីក្នុងការរាប់ករណីឆ្លង។

នៅក្នុងខេត្តហូបេ កន្លែងដែលវីរុស COVID-19 ផ្ទុះ មានអ្នកស្លាប់ថ្មីចំនួន ២៤២នាក់ក្នុងរយៈពេលត្រឹមមួយថ្ងៃ ហើយមានការឆ្លងថ្មីចំនួន ១៤.៨៤០ករណី ដែលវាគឺជាការស្លាប់ និងឆ្លងច្រើនបំផុត។

ចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសចិនបានកើនដល់ ១.១៥៥នាក់ ខណៈការឆ្លងមានជិត ៦០.០០០ករណី។ មនុស្សជិត ៦.០០០នាក់ទទួលបានការព្យាបាលសះស្បើយ។

សូមបញ្ជាក់ថា វីរុសប្រភេទថ្មីនេះ ត្រូវបានគេជឿជាក់ថា បានផ្ទុះឡើងកាលពីចុងឆ្នាំមុន នៅផ្សារមួយកន្លែងដែលលក់សត្វព្រៃ ក្នុងទីក្រុងវូហាន៕

អត្ថបទដែលជាប់ទាក់ទង