ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកទេសចរតាមកប៉ាល់Westerdam ចំនួន២០នាក់ មិនមានវីរុសកូរ៉ូណាប្រភេទថ្មីCOVID19

74

ព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថាលទ្ធផលផ្លូវការនៃការពិនិត្យវិភាគសំណាកចំពោះអ្នកទេសចរតាមកប៉ាល់Westerdam ចំនួន២០នាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបង្ហាញថា  អវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មីCOVID19

លទ្ធផលធ្វើតេស្តិ៍ពីមន្ទីរពិសោធន៍ប៉ាស្ទ័របានបង្ហាញហើយថាអ្នកទេសចរ២០នាក់នៅលើកប៉ាល់WESTERDAM មិនមានផ្ទុកមេរោគកូរ៉ូណាCovid-19 នោះទេ

បើតាមលោកម៉មប៊ុនហេងរដ្ឋមន្រ្តីក្រសួងសុខាភិបាលថ្លែងប្រាប់ថាតារាងលទ្ធផលពីប៉ាស្ទ័រឃើញថាអ្នកទេសចរ២០នាក់មិនមានផ្ទុកវិរ៉ុសកូរ៉ូណាCovid-19 នោះទេ។

កាលពីព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២០ភ្ញៀវទេសចរចំនួន២០នាក់ដែលស្ថិតនៅលើកប៉ាល់Westerdam ក្នុងចំណោមអ្នកដែលស្ថិតនៅលើកប៉ាល់ជាង២០០០នាក់ដែលមានបញ្ហាសុខភាពបន្ដិចបន្ដួចដូចជាក្រពះពោះវៀននិងរាករូសជាដើមត្រូវបានក្រុមគ្រូពេទ្យកម្ពុជាយកសំណាកទៅពិនិត្យដើម្បីតាមដានសុខភាពរបស់ពួកគាត់ប៉ុន្តែនៅពេលនេះលទ្ធផលបានបង្ហាញហើយថាពុំមានផ្ទុកមេរោគកូរ៉ូណាCovid-19 នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង