ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកស្លាប់ដោយវីរុស​ COVID-19 ​កើន​ដល់ជិ​ត ១.៥០០នាក់

75

 

ចំនួនអ្នកស្លាប់ដោយសារវីរុ​សកូរ៉ូ​ណានៅក្នុ​ង​ប្រទេ​សចិន កើនដល់ចំនួ​នជិត ១.៥០០នាក់ ក្រោយពេលមានអ្នកស្លាប់​ថ្មី​ចំ​នួន ១១៦នាក់។ ជាការបញ្ជាក់របស់គណៈកម្ម​កា​រសុខ​ភា​ពចិននៅថ្ងៃសុក្រនេះ។​

 

ជាមួយគ្នានេះដែរ ក៏មានការឆ្លងថ្មីចំនួ​ន ៤.៨២៣ករណី ធ្វើឲ្យតួលេខនៃអ្នកឆ្លង​ស​រុ​បកើ​ន​លើស ៦៤.០០០នាក់។

 

ក៏មានការព្យាបាលឲ្យជា​សះស្បើយចំនួនជាង​ ៧.០០០នាក់ផងដែរ។

 

សូមបញ្ជាក់ថា វីរុស COVID-19 ដែលជាឈ្មោះផ្លូវការ ​បានផ្ទុះឡើងកាលពីខែ​ធ្នូ​ ឆ្នាំមុន នៅផ្សារមួយកន្លែងដែលលក់​ស​​ត្វព្រៃ​ ក្នុងទីក្រុងវូហាន។

អ្នកវិទ្យាសាស្រ្តជឿជាក់ថា​ វី​រុសដ៏​កាច​សាហា​វនេះ កើតចេញមកដោយសារស​ត្វ​ជ្រឹ​ង និងព​ង្រូល៕

 

អត្ថបទដែលជាប់ទាក់ទង