ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានការណ៍ជំងឺកូរ៉ូណា ក្រៅពីនៅចិន«មិនកាច»ទេ!

68

 

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយពីក្រុងហ្សឹណែវនៅថ្ងៃទី​១៤​កុម្ភះនេះថា លោកវេជ្ជបណ្ឌិត Michael Ryanប្រធានគម្រោងការសង្រ្គោះ បន្ទាន់នៃអង្គការសុខភាពពិភពលោកបានថ្លែងកាលពីថ្ងៃទី១៣កុម្ភះទាក់ទិននឹងតួលេខកើនឡើងនៃការស្លាប់និងការឆ្លងជំងឹCovid-19នៅប្រទេសចិនថា«មកពីការផ្លាស់ប្តូរវិធីត្រួពិនិត្យនិងការសន្និដ្ឋានរបស់មន្រ្តីសុខាភិបាលចិនតែប៉ុណ្ណោះ»ហើយស្ថានការណ៍ជំងឺនេះនៅក្រៅប្រទេស«មិនកាចទេ»(មានស្ថេរភាព)
លោកបានថ្លែងថា«អត្រាស្លាប់ដោយជំងឹ Covid-19មិនមានការប្រែប្រួលទេគឺស្ថិតក្នុងប្រមាណ២ភាគរយ។អ្នកដែលគ្រោះថ្នាក់ផុតគឺអាយុចាប់ពី៤០ឆ្នាំឡើងនិងអ្នកមានជំងឹប្រចាំកាយ»។
គួរបញ្ជាក់ថាចំនួនតួលេខមនុស្សស្លាប់ដោយជំងឹនេះគិតចាប់ពី ខែធ្នូឆ្នាំ២០១៩មកដល់ថ្ងៃ១៣កុម្ភះឆ្នាំ២០២០មានចំនួន ១៤៨៣ នាក់។
អ្នកកើតមានចំនួនយ៉ាងតិច៦៤.៦៣០នាក់ ហើយអ្នកជាវិញក៏មាន៦៦០០នាក់ដែរ។

អត្ថបទដែលជាប់ទាក់ទង