ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លង​ចរន្ត​អគ្គិសនី​ ឆេះផ្ទះមួយខ្នង នៅសង្កាត់ទួលសង្កែ​១​

57

រាជធានីភ្នំពេញនៅវេលាម៉ោង០៩:០០នាទីថ្ងៃស្រុក  ៦រោចខែមាឃឆ្នាំកុរឯកស័ក.២៥៦៣ត្រូវនឹងថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០មានអគ្គីភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅតាមបណ្តោយផ្លូវ៦២R ក្រុមទី៥ភូមិទួលសំពៅសង្កាត់ទួលសង្កែខណ្ឌឫស្សីរាជធានីភ្នំពេញ

ម្ចាស់ឈ្មោះ​ :ប៊ូនសារីភេទស្រីអាយុ៦៨ឆ្នាំមានមុខរបរនៅផ្ទះហើយមូលហេតុគឺឆ្លងចរន្តអគ្គិសនី​ ​បណ្តាលឲ្យឆេះខូចខាតទាំងស្រុងផ្ទះទំហំ៦ម៉ែត្រx៧ម៉ែត្រនឹងម៉ូតូ០២គ្រឿងទ្រព្យសម្បត្តិមួយចំនួនហើយរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងចំនួន០៦គ្រួសារបន្តិចបន្តូច

ប្រតិបត្តិការនេះប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន១៥គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន១៥ឡាន​ ​ស្មេីនឹង​ ​៦០ម៉ែត្រគូប  រថយន្តជំនួយកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន០៣គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន០៣ឡានស្មេីនឹង១២ម៉ែត្រគូប  រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វាចំនួន០៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៣ឡានស្មេីនឹង១២ម៉ែត្រគូប

រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១ឡានប្រេីប្រាស់ទឹកអស់ចំនួន០១ឡានស្មេីនឹង០៦ម៉ែត្រគូបរថយន្តជំនួយសាលាខណ្ឌឫស្សីកែវចំនួន០១គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន០១ឡានស្មេីនឹង០៤ម៉ែត្រគូប

អត្ថបទដែលជាប់ទាក់ទង