ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌបឹងកេងកង យកទិវានៃក្ដីស្រឡាញ់ ចុះធ្វើសណ្ដាប់ធ្នាប់និងអនាម័យបរិស្ថានក្នុងមូលដ្ឋាន

64

ភ្នំពេញ៖លោកណាត សារឿន ប្រធានប្រជាការពារខណ្ឌបឹងកេងកងបានអោយដឹងថាថ្ងៃនេះគឺជាថ្ងៃនៃក្ដីស្រឡាញ់ពោលគឺនៅថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០២០នេះកម្លាំងប្រជាការពារខណ្ឌបឹងកេងកងបានចេញរៀបចំ
សណ្តាប់ធ្នាប់និងធ្វើអនាម័យនៅក្នុងមូលដ្ឋានអោយមានអនាម័យ បរិស្ថានប្រសើរផងដែរ
លោកប្រធានប្រជាការពារខណ្ឌបឹងកេងកងបានអោយដឹងទៀតថាទី១នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៤ខែកុម្ភះនេះកម្លាំងប្រជាកាពារខណ្ឌបានចុះរៀបចំសណ្តាប់ធ្នាប់នៅលើបណ្តោយផ្លូវមុនីរ៉េត(២១៧) អោយបានស្អាតល្អ ដោយមានរថយន្ត សុិន ទ្រី មកប្រមូលសំរាមយកចេញដូចសព្វដងអីចឹង។
ទី២នៅព្រឹកថ្ងៃដដែលនេះកម្លាំងប្រជាការពារខណ្ឌបឹងកេងកងបានចុះរៀបចំនិងធ្វើអនាម័យបរិស្ថាននៅ មុខពេទ្យ ខ្មែរសូវៀតនិងដាក់កម្លាំងចុះប្រចាំការនៅទីនោះផងដែរ។ហើយរថយន្តរបស់ក្រុមហ៊ុនសុិនទ្រីបាននិងកំពង់ប្រមូលសំរាមយកចេញផងដែរ។នៅវេលា
ម៉ោង៦:ព្រឹកហើយកំលាំងប្រជាការពារខណ្ឌបានដាក់ប្រចាំការនៅទីនោះផងដែរ។លុះដល់ម៉ោងជិត៨ព្រឹកថ្ងៃខែដដែលនេះកម្លាំងប្រជាការពារខណ្ឌបានដាក់គោលដៅ អូរឡាំពិក ផ្លូវ១៩៩ កែង ២៨៦ដោយ កម្លាំងប្រជាការពារខណ្ឌបឹងកេងកងបានដាក់ឈរជើងនៅទីនេះដើម្បីរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារអោយបានស្អាតល្អផងដែរ។
លោកណាត សារឿនប្រធានប្រជាការពារខណ្ឌបឹងកេងកងបានអោយដឹងទៀតថាដោយទទួលបាននូវមតិដឹកនាំពីសំណាក់លោក ធឹម សំអាន អភិបាល នៃគណះអភិបាលខណ្ឌបឹងកេងកង បានអោយកម្លាំងប្រជាការពារខណ្ឌចុះប្រចាំការនៅកន្លែងដាំស្ទ័រស្តុបសំរាមកាលពីមុនទាំង២កន្លែងមាន: របងមន្ទីរពេទ្យខ្មែរសូវៀត និងខាងត្បូង របងវិទ្យាល័យ
ព្រះយុគន្ធ២៤ម៉ោងលើ២៤ម៉ោងក្រែងមានបងប្អូនគាត់យកសំរាមមកជះចោលឬបោះចោលនៅទីនោះបន្តទៀតតែគិតមកដល់ពេលនេះឬថ្ងៃនេះគឺមិនមាននរណាម្នាក់គាត់យកសំរាមមកជះចោលឬបោះចោលដូចគ្រាមុនៗទៀតទេ។
ហើយនៅព្រឹកថ្ងៃដដែលនេះកម្លាំងប្រជាការពារខណ្ឌបឹងកេងកងបានបន្តចុះទៅរៀបចំធ្វើសណ្ដាប់ធ្នាប់នៅតាមបណ្តោយផ្លូវមួយចំនួនដូចជាៈ ផ្លូវលេខ២៧១ចាប់ពីច្រមុះជ្រូកក្បាលថ្នល់រហូតដល់មុខមន្ទីរខ្មែរសូវៀតដោយធ្វើការណែនាំដល់បងប្អូនអាជីវករដែលដាក់លក់ដូររាល់មុខទំនិញឬសម្ភារះផ្សេងៗដែលពួកគាត់ដាក់តាំងលក់ដូរលយហូរហៀរមកលើចិញ្ចើមផ្លូវដែលទុកសម្រាប់អ្នកថ្មើរជើងគាត់ធ្វើដំណើរនោះអោយយកទំនិញទាំងអស់នោះថយចូលទៅខាងមុខផ្ទះពួកគាត់វិញផងដែរ។ហើយចំពោះព្រឹកថ្ងៃដដែលនេះនៅតាមបណ្ដាមហាវិថីព្រះមុនីវង្ស,មហាវិថីព្រះសីហនុ,មហាវិថីព្រះនរោត្តម និងបណ្ដាផ្លូវផ្សេងៗឯទៀតនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញមិនមានការកកស្ទះចរាចរណ៍ដូចគ្រាមុនៗនោះទេនិងបញ្ហាសំរាមក៏មិនមានកកស្ទះគួរអោយកត់ស្គាល់ឡើយ៕

អត្ថបទដែលជាប់ទាក់ទង