ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចពីរខណ្ឌ ចាប់ជនសង្ស័យ ប្រុសស្រី២នាក់ ពាក់ព័ន្ធនឹងករណីដាក់ថ្នាំសណ្តំយកម៉ូតូ

59

ភ្នំពេញ ជនសង្ស័យប្រុសស្រី២នាក់ដែលជំនាញដាក់ថ្នាំសណ្តំយកម៉ូតូត្រូវបានសមត្ថកិច្ចប៉ុស្តិ៍និរោធ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោ ធ្វើការឃាត់ខ្លួនក្រោយពីទទួលបានពាក្យបណ្ដឹងជនរងគ្រោះម្ចាស់ម៉ូតូ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០ស្ថិតនៅភោជនីយដ្ឋានភូមិគ្រឹះទន្លេ នៅភូមិកោះនរាសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះពេជ្រ លាប អាយុ ២៨ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ខណ្ឌមានជ័យ ចំណែកស្រ្តីជាជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ

រីឯជនរងគ្រោះមានឈ្មោះវង្ស សុដានីនអាយុ២៩ ឆ្នាំមុខរបរលក់ផលិតផលតាមអនឡាញនិងស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ

បើតាមសម្ដីពីស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថារូបនាងនិងជនសង្ស័យទាំងពីរនាក់ទើបតែស្គាល់គ្នាបានរយៈពេល៤ទៅ៥ថ្ងៃទេ ហើយនៅល្ងាចថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០រូបនាងនិងជនសង្ស័យ២នាក់បានណាត់គ្នាមកផឹកស៊ីនៅហាងមួយកន្លែងនៅតាមបណ្ដោយផ្លូវលេខ ៣៧១ក្នុងក្នុងភូមិម័ល សង្កាត់ខណ្ឌដង្កោ ខណ្ឌដង្កោ

ប្រភពព័ត៌មានបានបន្តថាពេលបានជួបគ្នានៅហាងផឹកស៊ីជនសង្ស័យបានហៅស្រាបៀរមកផឹកនឹងហូបក្លែមពេលនោះស្ត្រីរងគ្រោះបានផឹកអស់ពីរកែវស្រាប់តែជនសង្ស័យ២នាក់នេះបានលាយគ្រាប់ជីឱ្យផឹក ពេលនោះធ្វើឲ្យអាការៈរបស់នាងមានសភាពទន់ភ្លន់ខុសប្លែកពីធម្មតា

បន្ទាប់មកជនសង្ស័យប្រុសស្រី២នាក់បាននាំគេទៅចូលក្លឹបមួយកន្លែងដែលស្ថិតនៅតាមផ្លូវវេងស្រេងនៅសង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ ពេលវេលាទៅដល់ក្នុងក្លឹបរូបនាងក៏បានសន្លប់បាត់បង់ស្មារតីពេលដែលដឹងខ្លួនមកវិញគឺនៅក្នុងបន្ទប់ផ្ទះសំណាក់ហើយក៏បានបាត់កាបូបលុយទូរសព្ទដៃនិងម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ ២០២០ ដែលពាក់ផ្លាកលេខតាកែវ1V-3586

ពេលដឹងថាបានបាត់ម៉ូតូរូបនាងក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលដង្កោដើម្បីឱ្យសមត្ថកិច្ចទូរសព្ទជ្រាវចាប់ជនសង្ស័យប្រុសស្រីទាំងពីរនាក់មកផ្តន្ទាទោស។

ប្រភពព័ត៌មានបានបន្តទៀតថានៅល្ងាចថ្ងៃទី ១៣ខែកុម្ភៈឆ្នាំ២០២០ ក្រុមជនសង្ស័យទាំង ៣នាក់បានឆាតមកបងប្អូនជីដូនមួយរបស់នារីរងគ្រោះដើម្បីណាត់គ្នាទៅផឹកសុីនៅហាងភូមិគ្រឹះទន្លេ ដោយជនសង្ស័យបានឃើញបងប្រុសជីដូនមួយជិះម៉ូតូហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០២០ដូចជាជនរងគ្រោះដែរ គោលបំណងយកទៅដាក់ថ្នាំសណ្តំដើម្បីយកម៉ូតូនិងកាបូបលុយនិងទូរស័ព្ទបន្តទៀត

ពេលនោះបងប្រុសជីដូនមួយរបស់ជននារីរងគ្រោះបានដឹកនារីរងគ្រោះទៅក៏ឃើញជនសង្ស័យពីរនាក់ក៏បានស្គាល់និងក៏បានសូមម្ចាស់ហាងបិទរបងទ្វារ និងរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលនិរោធដើម្បីឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ

ក្រោយពីសាកសួរទៅសមត្ថកិច្ចទើបដឹងថាករណីនេះកើតនៅសង្កាត់ដង្កោខណ្ឌដង្កោទើបសមត្ថកិច្ចប៉ុស្តិ៍នគរបាលនិរោធប្រគល់ឲ្យជនសង្ស័យមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលកើតដើម្បីចាត់ការបន្ត ។

អត្ថបទដែលជាប់ទាក់ទង