ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានអាកាសថ្មើរជើងស្តុបនាងគង្ហីងចាប់ផ្ដើមតម្លើងជណ្ដើរយន្តតភ្ជាប់តួស្ពានហើយ

144

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយក្រុមហ៊ុនOCIC បាននឹងកំពុងសាងសង់ស្ពានអាកាសថ្មើរជើងនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ជាប់ស្តាតអូឡាំពិក ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយមកដល់ថ្ងៃនេះ ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងនាងគង្ហីងនេះ បានតម្លើងជណ្ដើរយន្តតភ្ជាប់តួស្ពានហើយ។
   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា គិតមកដល់ពេលនេះការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងនាងគង្ហីង បានតម្លើងជណ្ដើរយន្តតភ្ជាប់តួស្ពានហើយ។
   គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន៣ហើយ ដោយនៅមុខវិទ្យាល័យជម្ពូវ័ន្ត ខណ្ឌពោធិសែនជ័យ២ កន្លែង និងជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករានេះមួយកន្លែងទៀត៕

អត្ថបទដែលជាប់ទាក់ទង