ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រី និងអត្តពលិកកម្ពុជា៤៣៥០នាក់នឹង ចូលរួម រអាហារសាមគ្គីក្នុងមហាគ្រួសារកីឡាសម្តេច តេជោ ហ៊ុន សែន នាឆ្នាំនេះ

87

ភ្នំពេញ៖លោកសុខសប្បាយណាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានាព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០នៅមជ្ឈមណ្ឌលជាតិហ្វឺកហ្វឺនកីឡាបានបើកកិច្ចប្រជុំនិងស្តាប់ការណែនាំត្រៀមខ្លួនពិធីពិសារអាហារសាមគ្គីក្នុងមហាគ្រួសារកីឡាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែននាថ្ងៃទី៤ មេសាខាងមុខនេះ។
លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិនិង ហ្វឺកហ្វឺនកីឡាបានរាយការណ៍ក្នុងអង្គប្រជុំថាសមាភាពចូលរួមក្នុងកម្មពិធីពិសារ
អាហារសាមគ្គីក្នុងមហាគ្រួសារកីឡាដែលប្រព្រឹត្តទៅនាថ្ងៃទី៤ខែមេសាឆ្នាំ២០២០រួមមានក្រសួងអប់រំយុវជននិងកីឡា គណៈកម្មាធិការជាតិ
អូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC )គណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិក គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិក ព្រឹទ្ធាចារ្យកីឡា មន្រ្តីព័ត៌មានកីឡា សហភាពកីឡានគរបាលជាតិ ក្រុមប្រឹក្សាកីឡាកងយោធពល
ខេមរភូមិន្ទ សហព័ន្ធកីឡាជាតិ៥៣ សរុបទំាំងអស់៤៣៥០នាក់។
លោកសុខសប្បាយណាបានមានប្រសាសន៍ថាសូមអំពាវនាវដល់អង្គភាពជាប់ព័ន្ធពាក់ទាំងអស់ត្រូវគោពរឲ្យបានពេលវេលា
បានល្អប្រសើរទំាងពេលចេញដំណើរនិងការចូលរួមក្នុងពិសារអាហារសាមគ្គីក្នុងមហាគ្រួសារកីឡា។ហើយមនុស្សម្នាក់ត្រូវតែមានឈ្មោះតែ
មួយអង្គភាព មិនអាចឲ្យមានឈ្មោះ២ឬ៣តាមចិត្តខ្លួនឯងឡើយ៕

អត្ថបទដែលជាប់ទាក់ទង