ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លន បញ្ញា និង លាប រដ្ឋាសម្លៀងកែងទទួលអ្នកប្រដាល់ថៃ

295
ភ្នំពេញ៖សម្រាប់សង្វៀនអធិរាជកម្លាំងរ៉េដអានរបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី១៦កុម្ភៈអ្នកប្រដាល់កម្ពុជា២រូបបានសម្លៀងកែងរួច
រាល់ើហើយដើម្បីទទួលស្វាគមន៍អ្នកប្រដាល់ជើងខ្លាំងមកពីស្រុកថៃ ។
អ្នកលេងកណ្ដាប់ដៃលាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យនឹងទទួលអ្នកប្រដាល់ថៃឃុម ភីឈីត(Khum Phechhit)ដោយ
ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។រដ្ឋាជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់ណាស់ហើយនៅក្នុងប្រវត្តិប្រកួតរបស់គេគឺពុំ
​ធ្លាប់សន្លប់ដោយសារគូប្រកួតឡើយ ។
អ្នកប្រដាល់រូបនេះរាងទាបបន្តិចក៏ពិតមែនតែគេមានភាពវាងវសក្នុងការឆ្មក់ចូលទៅវាយប្រហារគូរប្រកួតដែលខ្ពស់ជាងរហូតពេល
​ខ្លះគូប្រកួតសន្លប់ដោយសារកណ្ដាប់ដៃរបស់គេក៏មានដែរ ។ ជង្គង់ ទាត់ និងស្នៀតកែងរបស់គេក៏មិនអន់ដែរពិសេសគេពូកែវាយប្រហារជើង
​ក្រោមរបស់គូប្រកួតណាស់ ។
ឃុម ភីឈីតវិញក៏មិនមែនជាអ្នកប្រដាល់ដែលអាចមើលស្រាលបានដែរ ។ កណ្ដាប់ដៃ ជង្គង់និងកែងរបស់គេរហ័សណាស់ចំពោះ
ការចល័តចេញពីការវាយប្រហាររបស់គូប្រកួតក៏លឿនដែរ ហើយការបញ្ជូនកណ្ដាប់ដៃវាយប្រហារសងភ្លាមៗក៏តែងតែធ្វើបានល្អ ។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៥៣ដង ចាញ់៧ដង និងស្មើពិន្ទុ១ដង ។ចំពោះលាប រដ្ឋាវិញមានប្រវត្តិប្រ
កួតចំនួន៧៣ដង ឈ្នះ៥៨ដង ចាញ់១៣ដង និងស្មើពិន្ទុ២ដង ។ការជួបគ្នានវមិនដឹងថានរណាឈ្នះនរណាចាញ់នោះទេ ។
ចំពោះលន បញ្ញាវិញជួបប្រកួតជាមួយអ្នកប្រដាល់ថៃយ៉ត ប្រាស៊ឹក(Yorth Brasoek) ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទ
ទម្ងន់៦៣,៥០គីឡូក្រាម ។
បញ្ញាជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗដូចលាបរដ្ឋាដែរ ។មួយរយៈនេះបញ្ញាបានធ្វើឲ្យគេ
​ចាប់អារម្មណ៍កាន់តែខ្លាំងដោយសាស្នៀតជង្គង់ និងកណ្ដាប់ដៃរួមជាមួយនឹងកែងដែលគេវ៉ៃចេញបានរហ័ស ។ចំពោះអ្នកប្រដាល់ថៃយ៉ត ប្រា
​ស៊ឹកវិញក៏មិនមែនជាកូនចៀមដែលស្រួលបង្ក្រាបដែរ ។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៧ដង និងចាញ់៨ដង ។ចំពោះអ្នកប្រដាលើកម្ពុជាលន បញ្ញាវិញនោះគេ
​មានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៥០ដង ចាញ់៥ដង និងស្មើពិន្តុ២ដង ។ពួកកេទើបតែជួបប្រកួតគ្នាជាលើកដំបូងនេះទេចាំមើលនរណាជា
​អ្នកខ្លាំង ?
ចំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះសំអាត បារមីក្លិបកុលបុត្រគុនខ្មែរប្រកួតជាមួយអ្នកប្រដាល់អេលីត លីម៉ីក្លិបប៉ែនកាក់គុនខ្មែរ
​ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
អ្នកប្រដាល់ជើងចាស់វ័យចំណាស់ផាវ ភឿតក្លិបអប់រំកាយស្រុកអន្លង់វែងដែលបាត់មុខប្រមាណជា៥ឆ្នាំទៅហើយនោះបានវិលមក
​កាន់សង្វៀនប្រកួតវិញដោយចួបជាមួយអ្នកប្រដាល់ជើងចាស់ដូចគ្នាគឺចៅ ផលឌឿក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងដោយប្រកួតគ្នាក្នុង
​ប្រភាទទម្ងន់៦៩គីឡូក្រាម ។
ផលឌឿប៉ុន្មានឆ្នាំនេះទោះបីគេបាត់មុខមែនក៏ដោយក៏គេមានឧិកាសបានឡើងមកប្រកួតម្ដងម្កាលចំពោះផាវ ភឿតបាត់មុខតែម្ដង
ចំពោះការបង្ហាញនូវវត្តមានជាថ្មីនេះមិនដឹងថាផាវ ភឿតពេលនេះ និង ពេលមុនយ៉ាងម៉េចដែរ ។
ម៉ៅ ប្រាក់បានក្លិបកងកេងកីឡាខេត្តបាត់ដំបងត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ផាន់ ខាំកែងក្លិបចលនាយុវជន១៥៧គុន
​ខ្មែរដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ៕
អត្ថបទដែលជាប់ទាក់ទង