ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អូស្មាន ហាស្សាន់៖ អង្គការIstiq omah Al Hijrah Kota Warisan ម៉ាឡេស៊ី នឹងជួយ បោះពុម្ភសៀភៅសិក្សា ដល់សហគមន៍ខ្មែរឥស្លាម

114

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បាន ទទួលជួបសំដែងការគួរសម និង ពិភាក្សាការងារជាមួយប្រតិភូអង្គការ Istiqomah Al Hijrah Kota Warisan នៃប្រទេសម៉ាឡេ ស៊ី ដឹកនាំដោយលោកហាជ្ជី Hasb ullah Bin Mat ជាប្រធាន នៅការិយាល័យ រាជ ធានីភ្នំពេញ។
នៅក្នុងជំនួបនេះ អង្គការខាងលើ បាន សម្រេចផ្តល់ជូននូវការឧបត្ថម្ភជាថវិកាក្នុងការបោះពុម្ពសៀវភៅសិក្សា ទៅតាមតម្រូវការ ជូនសហគមន៍ខ្មែរឥស្លាម តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និង គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។
ដោយឡែក អង្គការខាងលើក៏នឹងបន្តចែកអំណោយសប្បុរសធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និង ខ្មែរឥស្លាម នៅពីរកន្លែងផ្សេងគ្នា ក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃទី១៦ និង ១៧ ខែកុម្ភៈ សរុបចំនួន៤៥៧ គ្រួសារ។
អង្គការ Istiqomah Al Hijrah Kota Warisan ធ្លាប់បានជួយសាងសង់ម៉ាស្ជិ ទមួយខ្នងនៅភូមិត្នោត ខេត្តត្បូងឃ្មុំ ព្រមទាំងបានទិញដីដាក់ជាទ្រព្យវ៉ាកាហ្វ សម្រាប់ជាផលប្រយោជន៍ដល់បងប្អូនមុស្លិមកម្ពុជា ច្រើនកន្លែងផងដែរ៕
ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង