ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ែន ហុងជីវ៉ុង និង ណាម ម៉ូរ៉ាក់ដណ្ដើមបានកៅអីជុំទី៣

72

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement វគ្គជម្រុះជុំទី២នាយប់ថ្ងៃទី១៥កុម្ភៈអ្នកប្រដាល់ណាម ម៉ូរ៉ាក់ក្លិប

​ពន្លឺសាមគ្គីខេត្តបាត់ដំបង និង វ៉ែន ហុងជីវ៉ុងក្លិបកងកេងកីឡាខេត្តបាត់ដំបងប្រជែងបានកៅអីសម្រាប់វគ្គជម្រុះជុំទី២ដូចគ្នា ។

ណាម ម៉ូរ៉ាក់ត្រូវជួបជាមួយវេន សុភ័ក្រ្តក្លិបទ័ពឆ័ត្រយោង៩១១តែវេន សុភ័ក្រ្តមានបញ្ហាសុខភាពដោយសារគេត្រូវវះពោះវៀន

​ដុះខ្នែងនោះណាម ម៉ូរ៉ាក់ក៏បានទទួលជ័យជំនះដោយស្វ័យប្រវត្តិ ។ទោះជាយ៉ាងនេះក៏ដោយក៏ណាម ម៉ូរ៉ាក់ត្រូវប្រកួតជាមិត្តភាពកំដរ

​សង្វៀនដែរព្រោះតែបំណាច់ខំស្កាត់ពីខេត្តដំបងមកហើយនោះ ។

ណាម ម៉ូរ៉ាក់ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់កូយ ឡាយក្លិបទ័ពឆ័ត្រយោង៩១១ដែរ ។សូមបញ្ជាក់ថាអ្នកប្រដាល់កូយ

​ឡាយទើបតែដណ្ដើមបានពានរង្វាន់ដែលអមដោយថវិកាចំនួន៤.០០០ដុល្លរពីព្រឹត្តិការណ៍នេះដែរ ។សូមបញ្ជាក់ថាការប្រកួតនេះទោះបី

​ណាម ម៉ូរ៉ាក់ឈ្នះ ឬ ចាញ់ក៏គេមានកៅអីសម្រាប់ឡើងទៅប្រកួតជម្រុះបន្តនៅជុំទី៣ដែរ ។

កូយ ឡាយពិតជាខ្លាំងមែនគេបានប្រើកែងវាយណាម ម៉ូរ៉ាក់បណ្ដាលឲ្យរងរបយសចិញ្ចើមនៅចុងទឹកទី២ធ្វើឲ្យណាម ម៉ូរ៉ាក

បង្ខំចិត្តបោះបង់ចោលការប្រកយតដោយមិនបន្តទៅទឹកទី២ទៀតឡើយ ។ទោះបីជាយ៉ាងណាក៏ណាម ម៉ូរ៉ាក់ត្រៀមខ្លួនឡើងទៅប្រកួត

​បន្តនៅវគ្គជម្រុះជុំទី៣ទៀត ។

ចំពោះវ៉ែន ហុងជីវ៉ុងវិញបានយកឈ្នះអ្នកប្រដាល់សោម ស៊ីថៃមកពីក្លិបអេភូថងកីឡាដោយពិន្ទុដាច់តែម្ដងបន្ទាប់ពួកគេប្រកួត

​គ្នា៣ទឹកពេញនោះ ។

ស្ថានភាពនៃការប្រកួតរវាងអ្នកប្រដាល់ទាំ២រូបនេះទោះបីបង្ហាញពីភាពស្វិតស្វាញក៏ពិតមែនតែវ៉ែន ហុងជីវ៉ុងមានប្រៀបលើស៊ិថៃ

​តាំងពីដើមទឹកទី១មកម្ល៉េះ ។ស៊ីថៃគេវ៉ែចេញច្រើនក៏ពិតមែនតែរបៀបការពាររបស់គេខ្សោយជាហេតុថ្វើឲ្យេជីវ៉ុងវ៉ៃចំគោលដៅបានច្រើន ។

ចំពោះជីវ៉ុងវិញការវ៉ៃចេញរបស់គេមានប្រសិទ្ធភាពល្អ មិនតែប៉ុណ្ណោះប្រព័ន្ធការពាររបស់គេក៏រឹងមាំដែរ ។

ទោះបីស្ថិតក្រោមសម្ពាធនៃការវាយប្រហារច្រើនពីជីវ៉ុងក៏ពិតមែនក៏ស៊ីថៃច្រាសសងវិញធ្វើឲ្យជីវ៉ុងមិនស្រួលខ្លួនប៉ុន្មានដែរ ។

​អ្នកប្រដាល់ទាំង២រូបនេះបន្ទាប់ពីប្រកួតច់ទឹកទី៣វ៉ែន ហុងជីវ៉ុងបានទទួលជ័យជំនះដោយពិន្ទុ ។អ្នកប្រដាល់រូបនេះត្រៀមខ្លួនឡើងប្រកួតបន្ត

​វគ្គជម្រុះជុំទី៣តទល់ជាមួយណាម ម៉ូរ៉ាក់ ។ចំពោះសោម ស៊ីថៃខ្ទាតចេញពីការប្រកួតតែត្រឹមនេះហើយ ។

ចវំពោះការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់ពូកែឌឺរបស់កម្ពុជាយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធ

​ប្រកួតចាញ់អ្នកប្រដាល់ថៃកាំឡៃ យុគ(Kamlay Yuk) ដោយពិន្ទុ ។

ស្ថានភាពនៃការប្រកួតយក្សផ្លែវ៉ៃចេញច្រើន និង សម្រុកចូលមែនតែការវ៉ៃចេញរបស់គេមិនសូវចំគោលដៅនោះទេ ។យក្សផ្លែ

ជួនកាលសម្រុកចូលដើម្បីទៅទទួលកណ្ដាប់ដៃគេក៏មានដែរ ។អ្នកប្រដាសល់ថៃកាំឡៃ យុគដកថយពីការវាយប្រហារមែនតែនៅបេលគេ

​បញ្ចេញអាវុធម្ដងៗមានប្រសិទ្ធិភាពណាស់ ។

សម្រាប់ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះគេតស៊ូជាមួយគ្នារហូតចប់ទឹកទី៥ ។កាំឡៃ យុគបានទទួលជ័យជំនះលើយុគ យក្ស

​ផ្លែដោយពិន្ទុ ។

ជំនួបរវាងអ្នកប្រដាល់រួមចាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះទូច ដេវីដក្លិបអារុណរះកីឡាប្រកួតឈ្នះអ្នកប្រដាល់ជើងចាស់

​ឈាន រស្មី្ហកិបខេត្តរតនគីរីដោយពិន្ទុដាច់ ។

រស្មីដែលពូកែកណ្ដាប់ដៃនោះមិនអាចមានប្រៀបលើដរវីដដែលពូកែកណ្ដាប់ដៃបានឡើយ ។នៅទឹកទី៤រស្មីត្រូវអាជ្ញាកណ្ដាលរាប់

៨ចំនួន២លើក ។ទោះជាយ៉ាងណាក៏រស្មីតស៊ូរហូតចប់ទឹកទី៥ដោយគេចា្ដេវីដដោយពិន្តុប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង