ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថភ្លើងបុកគ្រឿងចក្រឈូសដី របស់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥របួសធ្ងន់ម្នាក់

53

បន្ទាយមានជ័យគ្រោះថ្នាក់ចរាចរណ៍លើផ្លូវដែករវាងរថភ្លើងបុកជាមួយគ្រឿងចក្រឈូសដី(សាស៊ើរ) របស់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥(ហាយវេ) បណ្តាលឲ្យអ្នកបើកគ្រឿងចក្រឈូសដី(សាសើ)ម្នាក់បានរងបួសធ្ងន់នៅវេលាម៉ោង៧និង៥៥នាទីព្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២០នៅមុខរោងម៉ាស៊ីនកិនស្រូវឥណ្ឌាស្ថិតក្នុងភូមិបាណយសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ

ប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឲ្យដឹងថានៅមុនពេលកើតហេតុរថភ្លើងបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតពេលមកដល់ចំណុចកើតហេតុមានគ្រឿងចក្រឈូសដី(សាសាស៊ើរ) បានបើកឆ្លងកាត់ផ្លូវរថយន្តភ្លើងបណ្តាលឲ្យរថភ្លើងបុករថយន្តក្រឡាប់គ្រឿងចក្រឈូសដីសង្កត់អ្នកបើកបរគ្រឿងចក្ររងរបួសធ្ងន់ឈ្មោះរឿងវាសនាភេប្រុសអាយុ៣២ឆ្នាំនៅភូមិកំពង់ថ្មឃុំកំពង់ថ្មស្រុកកំពង់ធំខេត្តកំពង់ធំត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុននៅស្រុកមង្គលបូរីចំណែកគ្រឿងចក្រឈូសដីនិងរថភ្លើងរងនូវការខូចខាតធ្ងន់ទាំង២គ្រឿង

ប្រភពដដែលបានបញ្ជាក់ថានៅក្នុងហេតុការណ៍បណ្តាលឲ្យថ្នាក់ចរាចរណ៍នេះគឺបង្កឡើងដោយគ្រឿងចក្រឈូសដី(សាស៊ើរ) បើកបំពានរំលោភសិទ្ធិអាទិភាពរបស់រថភ្លើង។

ករណីនេះភាគីតំណាងក្រុមហ៊ុនទាំងសងខាងបានសម្របសម្រួលដោះស្រាយគ្នានៅកន្លែងកើតហេតុដើម្បីបញ្ចប់រឿង៕

អត្ថបទដែលជាប់ទាក់ទង