ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យឆេះផ្ទះ ប្រជាពលរដ្ឋនៅភូមិកំពង់ក្របៅ

160

(កំពង់ធំ)នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២០នេះ អគ្គីភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាង សន្ធោសន្ធៅមួយករណីទៀត នៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នងសង់ពីឈើប្រកក្បឿងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង

សេចក្តីរាយការណ៍បានបញ្ជាក់ថាអគ្គិភ័យនេះចាប់ផ្តើមឆាបឆេះនៅម៉ោងជិត៥ល្ងាចដោយរាលដាលជាបន្តបន្ទាប់បំផ្លាញផ្ទះចំនួន៤ខ្នងដែលសង់កៀកៗគ្នាហើយរហូតដល់ម៉ោង៦ល្ងាចទៀតរលត់អស់។

ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងហើយចំពោះមូលហេតុនៃការឆាបឆេះនិងទំហំនៃការខូចខាតនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង