ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យបំផ្លាញផ្ទះប្រជាជននៅ សង្កាត់បឹងកេងកងទី២

61

ភ្នំពេញ ៖ កាលពីរសៀលម៉ោងជាង៤ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានករណីគ្រោះអគ្គីភ័យមួយកំពុងតែឆាបឆេះផ្ទះប្រជាជនយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដោយផ្លូវលេខ៣០០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ហើយខណៈពេលនេះខាងក្រុមសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកង កំពុងចេញរថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍ ដោយបាញ់ទឹកពន្លត់ជាបន្តបន្ទាប់យ៉ាងញាប់ដៃជើងផងដែរ ។
ចំពោះមូលហេតុដែលបណ្ដាលឲ្យមាន ការឆាបឆេះផ្ទះប្រជាជនខាងលើនេះ ក្រុមសមត្ថកិច្ចមូលដ្ឋាននៅ មិនទាន់បញ្ចាក់នោះទេ ។ ហើយក្រុមការងារ សមត្ថកិច្ចអាជ្ញាធរខណ្ឌបឹងកេងកងបន្តព័ត៌មានលំអិតនៅពេលក្រោយបន្ថែមទៀត ។

 

 

អត្ថបទដែលជាប់ទាក់ទង