ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកកែវ រ៉េមី បន្តធ្វើតៃកុងឡានអាយ ធី អេហ្វ៤ឆ្នាំទៀត

89

ភ្នំពេញ៖លោកកែវ រ៉េមីប្រមុខតេក្វាន់ដូអាយ ធី អេហ្វកម្ពុជាអាណត្តិចាស់បានជាប់ឆ្នោតជាប្រធានសហេព័ន្ធនេះសម្រាប់អាណត្តិ

​ឆ្នាំ២០២០ដល់២០២៤តាមរយៈមហាសន្និបាតនាល្ងាចថ្ងៃទី១៦កុម្ភៈនៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

មហាសន្និបាតដែលស្ថិតក្រោមការសង្កេតការពីសំណាក់តំណាងក្រសួងអប់រំយុវជន និង កីឡា និង តំណាងគណៈកម្មាធិការជាតិ

អូឡាំពិកកម្ពុជានោះបានពិនិត្យ និង ឯកភាពលើរបាយការណ៍សកម្មភាពការងារ និង របាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញដោយលោកប៊ួន

ហ៊ីងសុធីយ៉ាដែលជាអគ្គលេខាធិការរបស់សហព័ន្ធ ។

មហាសន្និបាតបានឯកភាពតែងតាំងនូវទីប្រឹក្សាមួយចំនួនដែលភាគច្រើនជាអ្នកមានធនធាន និង អ្នកមានមុខមាត់ធំក្នុងសង្កម

​ដើម្បីជួយដល់សហព័ន្ធ ។

សូមបញ្ជាក់ថាក្នុងអាណត្តិកន្លងមកនេះសហេព័ន្ធបានទទួលក្លិបថ្មីចំនួន៦ជាសមាជិកដែលក្នុងនោះខេត្តកំពងើស្ពឺចំនួន៣ក្លិបខេត្ត

​បន្តាយមានជ័យចំនួន១ក្លិបនិងខេត្តបាត់ដំបងចំនួន២ក្លិប។មកដល់ពេលនេះសហព័ន្ថកីឡាតេក្វាន់ដូអាយ ធី អេហ្វកម្ពុជាមានក្លិបជាសមា

ជិកចំនួន២៥ និងមានសិស្សគុនចំនួនប្រមាណជាង១.០០០នាក់ ។

សហព័ន្ធក៏បានប្រើប្រាសើថវិកាផ្ទាល់ខ្លួនដើម្បីបណ្ដុះបណ្ដាលចៅក្រម និង អាជ្ញាកណ្ដាលថ្នាក់ជាតិបានចំនួន២លើកដែលមាន

​សិក្ខាកាមសរុបចំនួន៤៣រូបមកពីក្លិបចំនួន៨ ។

កាលពីអាណត្តិចាស់សហព័ន្ធមានសមាជិកប្រតិបត្តិចំនួន១៩រូបតែសម្រាប់អាណត្តិថ្មីឆ្នាំ២០២០ឆ្នាំ២០២៤សមាជិកប្រតិបត្តិត្រូវ

បានបង្កើនដល់ចំនួន២១រូប ។ក្នុងចំណោមសមាជិកប្រតិបត្តិចំនួន២១រូបនោះគឺមានប្រធានមួយរូប អនុប្រធានចំនួន៦រូប អគ្គលេខាធិការ

​របស់សហព័ន្ធចំនួន១រូបអគ្គលេខាធិការរងចំនួន៥រូប អគ្គញហិរញ្ញិកចមណយណ១រូបអគ្គហិរញិញិករងចំនួន១រូបនិងក្រៅពីនោះជាសមាជិក

​ប្រតិបត្តិធម្មតា ៕

អត្ថបទដែលជាប់ទាក់ទង