ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យបំផ្លាញផ្ទះប្រជាជនអស់៧ល្វែង ស្មើ១៥បន្ទប់,ស្មើរ២៥គ្រួសារនៅខណ្ឌបឹងកេងកង

156

ភ្នំពេញ៖ខណៈពេលអគ្គីភ័យកំពង់ឆាបឆេះផ្ទះប្រជាជនយ៉ាងសន្ធោរសន្ធៅនោះគេឃើញវត្តមានលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានដឹកនាំកម្លាំងចម្រុះចុះទៅសហការណ៍គ្នាជាមួយខាងក្រុមសមត្ថកិច្ចប៉ូលិសពន្លត់អគ្គីភ័យក្រុងភ្នំពេញដោយអន្តរាគមន៍យ៉ាងញាប់ដៃញាប់ជើងក្នុងការបាញ់ទឹកពន្លត់អគ្គីភ័យដែលកំពង់បំផ្លាញផ្ទះប្រជាជននៅសង្កាត់បឹងកេងកងទី២។
អាជ្ញាធរខណ្ឌបឹងកេងកងបានអោយដឹងថាអគ្គីភ័យ ( ឆេះផ្ទះ) បានកើតនៅតាមបណ្ដោយផ្លូវ292សង្កាត់ បឹងកេងកងទី2 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ខែកុម្ភះឆ្នាំ២០២០នេះ។
ក្រុមសមត្ថកិច្ចអាជ្ញាធរខណ្ឌបឹងកេងកងបានអោយដឹងទៀតថាអគ្គីភ័យនេះបានបំផ្លាញផ្ទះប្រជាជនអស់ចំនួន07 ល្វែង ស្មើរនិង15បន្ទប់. និងស្មើរនិង25គ្រួសារ ។ ចំពោះនៃការខូចខាតទ្រព្យសម្បត្តិគេនៅមិនទាន់បានដឹងនៅឡើយទេហើយគ្មានអ្នកជួបគ្រោះថ្នាក់អ្វីទេ។
ចំពោះអគ្គីភ័យខាងលើនេះដោយប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន29គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន188ម៉ែត្រគូប ។
ក្នុងនោះរថយន្ដពន្លត់អគ្គីភ័យមកអន្ដមគន៍ ពន្លត់រួមមាន:
1- រថយន្ដពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញចំនួន 20គ្រឿង ស្មើនិង 80 ម៉ែត្រគូប ។
2-រថយន្ដពន្លត់អគ្គីភ័យរបស់ក្រសួងមហាផ្ទៃចំនួន04គ្រឿង ស្មើរនិង16ម៉ែត្រគូប។
3-រថយន្ដពន្លត់អគ្គីភ័យរបស់ស្រាបៀកម្ពុជាចំនួន01គ្រឿង ស្មើរនិង 06ម៉ែត្រគូប។
4-រថយន្ដពន្លត់អគ្គីភ័យកោះពេជ្រ ចំនួន02គ្រឿង ស្មើរនិង08 ម៉ែត្រគូប។
5- រថយន្ដពន្លត់អគ្គីភ័យរបស់ O. C. I. C ចំនួន 02គ្រឿង ស្មើរនិង08ម៉ែត្រគូប។
អគ្គីភ័យបានពន្លត់ទាំងស្រុងនៅល្ងាចថ្ងៃខែឆ្នាំដដែល ។
ចំពោះមូលហេតុបណ្ដាយឲ្យមានអគ្គីភ័យ នេះគឺកំពុងស្រាវជ្រានបន្ដ៕

អត្ថបទដែលជាប់ទាក់ទង