ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៥ចំណុចអំពីសត្វពង្រូល

117

ភ្នំពេញ៖ថ្ងៃទី១៦កុម្ភៈនេះជាទិវាសត្វពង្រូលអន្តរជាតិតោះយើងមកស្គាល់ពីសត្វពង្រូលទាំងអស់គ្នា។ទាំងនេះគឺ៥ចំណុចអំពីសត្វពង្រូល

ពង្រូលគឺជាថនិកសត្វដែលត្រូវបានគេជួញដូរច្រើនបំផុតក្នុងពិភពលោក។មានសត្វពង្រូលចំនួន៨ប្រភេទក្នុងពិភពលោកហើយទាំង៨ប្រភេទនេះត្រូវបានចាត់ចូលក្នុងបញ្ជីក្រហមរបស់អង្គការIUCN ថាជាប្រភេទដែលរងការគំរាមកំហែង។

ក្នុងប្រទេសចិននិងវៀតណាមពង្រូលត្រូវបានគំរាមកំហែងដោយការបរបាញ់និងការជួញដូរសាច់និងស្រការបស់វាដោយគេជឿថាវាគឺជាថ្នាំពិសេស។

អង្គការWWF បាននឹងកំពុងធ្វើកិច្ចការងារជម្រុញអោយច្បាប់និងការអនុវត្តច្បាប់ធានាថាបទឧក្រិដ្ឋសត្វព្រៃនឹងត្រូវបានផ្តន្ទាទោសហើយអ្នកដែលត្រូវចាប់គឺអ្នកដែលប្រព្រឹត្តិបទល្មើសមិនមែនសត្វពង្រូលដ៏គួរអោយស្រលាញ់នេះទេ។

ពង្រូល

ពង្រូលជាថនិកសត្វដ៏ស្លូតហើយពូកែអៀន។វាមានត្រចៀកតូចមានស្បែកនិងស្រកាក្រាស់ដោយស្រកានេះគ្របដណ្តប់ពេញដងខ្លួនទាំងមូល។ពង្រូលមានចលនាយឺតៗនិងពត់ពេនក្នុងការវារចុះឡើងហើយពូកែឡើងដើមឈើដោយប្រើជើងទាំងបួននិងជំនួយពីកន្ទុយរបស់វា។ពង្រូលញីបង្កើតកូនម្តងបាន១ក្បាលជួនកាល២ក្បាលដោយពរពោះរយះពេល២ទៅ៣ខែ។កូនរស់នៅជាមួយមេដោយតោងជាប់នឹងកន្ទុយពេលមេរបស់វាបម្លាស់ទី។

ពង្រូលញ៊ាំចំណីអី?

ពង្រូលមិនមានធ្មេញទេប៉ុន្តែមានអណ្តាលស្អិតងាយក្នុងការចាប់ចំណីដោយអាចលានចេញមកក្រៅបានរហូតសល់២៥ស.ហើយចំណីសំខាន់របស់វាគឺសត្វល្អិតដូចជាស្រមោចសង្អារអងក្រងដុកឌឿនិងកណ្តៀរជាដើម។ពង្រូលជាសត្វរកស៊ីលើដីឬក្នុងរន្ធឈើពេលថ្ងៃវាដេកក្នុងរន្ធដី។

ពង្រូលជាថនិកសត្វដែលត្រូវគេជួញដូរច្រើនបំផុតក្នុងពិភពលោក

សាច់និងស្រការបស់សត្វពង្រូលគឺពេញនិយមក្នុងទីផ្សារសាច់សត្វព្រៃដោយគេយល់ថាវាជាថ្នាំបុរាណអាចព្យាបាលជម្ងឺជាច្រើនដូចជាជំងឺហឺតរហូតដល់ឈឺសន្លាក់ឆ្អឹងនិងរលាកសន្លាក់។

ពង្រូលកំពុងរងគ្រោះថ្នាក់

នៅពេលដែលវាជួបឧបសគ្គវាតែងតែរមូលខ្លួនដោយយកកន្ទុយរុំព័ន្ធជុំវិញខ្លួនដូចបាល់ដើម្បីការពារខ្លួនពីការយារយីពីសត្វនានាតែទោះជាយ៉ាងនេះក៏ដោយក៏វានៅតែមិនអាចការពារខ្លួនពីអ្នកបរបាញ់បានឡើយ។សត្វពង្រូលក្នុងពិភពលោកមានចំនួន៨ហើយទាំង៨ប្រភេទនេត្រូវបានចាត់ចូលក្នុងបញ្ជីក្រហមរបស់អង្គការIUCN  ដោយ៣ប្រភេទត្រូវបានស្ថិតក្នុងប្រភេទសត្វជិតផុតពូជ។

. យើងអាចជួយសត្វពង្រូលបាន!

ពង្រូលជាគឺជាសត្វគួរឱ្យស្រលាញ់ហើយវាមិនបង្កគ្រោះថ្នាក់នោះទេ។អង្គការWWF បាននិងកំពុងធ្វើការទាក់ទងនឹងការអភិរក្សសត្វព្រៃរបស់យើងគ្រប់ប្រភេទបូករួមនឹងសត្វពង្រូលផងដែរ។ក្នុងនោះក្រោមការសហការជាមួយដៃគូពាក់ព័ន្ធមានមន្ទីរបរិស្ថានខេត្តឧទ្យានុរក្សមកពីក្រសួងបរិស្ថានក្រុមការងារអនុវត្តច្បាប់និងសត្តរក្សរបស់យើងតែងតែធ្វើការល្បាតជាប្រចាំដើម្បីដោះអន្ទាក់ផាកពិន័យនិងអប់រំណែនាំធ្វើយ៉ាងណាអាចរក្សាការពារធនធានសត្វព្រៃរបស់យើងអោយនៅគង់វង្ស។យើងទាំងអស់គ្នាអាចចូលរួមអភិរក្សសត្វដ៏គួរអោយស្រឡាញ់របស់យើងជាមួយអង្គការWWF ដោយចាប់ផ្តើមពីការមិនបរិភោគមិនទិញមិនប្រើប្រាស់សាច់សត្វព្រៃក្នុងទម្រង់ណាក៏ដោយហើយប្រសិនបើលោកអ្នកឃើញបទល្មើសសត្វព្រៃសូមទូរស័ព្ទមកយើងលេខទូរស័ព្ទ០៦៨៧៥១២១២/ ០៦៩៧២៨៧២៨៧២៧” (សម្រាប់ខេត្តមណ្ឌលគីរី)ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង