ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលីសថៃចាប់បានពួកចិន ក្រុមរកស៊ីជួលមនុស្ស ពរពោះ យកទារកទៅលក់?

67

 

វេបសាយថៃជាច្រើនផ្សាយអោយដឹងថាម្សឹលមិញថ្ងៃទី១៣កុម្ភះប៉ូលីសថៃ តាមឆ្មក់ចាប់បានមេក្ខោងចិនម្នាក់និងបណ្តាញក្រុមរកស៊ីជួលមនុស្សស្រីអោយមកពរពោះ លុះជិតគ្រប់ខែរៀបចំបញ្ជូនទៅកើតនៅចិន រួចមិនដឹងយកកូននោះទៅលក់ធ្វើអីទេ?
ក្រោយចាប់បានមេក្ខោងមួយប៉ូលីសឆ្មក់ចូលឆែកផ្ទះមួយកន្លែងរកឃើញស្រ្តីថៃ៧នាក់កំពុងពរពោះនិងទារកអាយុ១៥ថ្ងៃ០១នាក់(អត់ម្តាយ)។ស្រីៗពរពោះទាំងនោះមកប្រមូលផ្តុំនៅទីនោះព្រោះមួយរយះនេះ នៅស្រុកចិនរាតត្បាតជំងឹអាកូរ៉ូណា ម៉្លោះហើយមិនអាចបញ្ជូនទៅឆ្លងទន្លេនៅចិនបានទើបអោយមករង់ចាំកើតនៅទិនេះ។
ប៉ូលីសថៃបានឆ្មក់ចូលផ្ទះមួយទៀតចាប់បានជនជាតិចិន៨គូ (១៦នាក់)មករស់នៅចាំបង្កាត់កូននៅថៃ។
ប៉ូលីសថៃនិយាយថាការជំនួញដូរនេះគឺ ដំបូងពួកចិនបានមកជួល ស្រ្តីថៃអោយមកពរពោះតាមតម្លៃជាទូទៅប្រមាណ៣សែនទៅ៤សែន បាតឬប្រមាណ១ម៉ឹនទៅ១,៣ម៉ឹនដុល្លារអាមេរិច។ពេលបានមនុស្សព្រមហើយក៏បញ្ជូនទៅបង្កាត់ឬយកទៅចាក់បញ្ចូលស្ពែម(មេជិវិតបុរស)នៅប្រទេសជិតខាង(ឡាវនិងកម្ពុជា) រួចពេលមានផ្ទៃក៏អោយវិលត្រឡប់មករស់នៅថៃវិញរហូតគ្រប់៧ទៅ៨ខែក៏បញ្ជូនទៅប្រសូត្របុត្រនៅចិន ហើយស្រ្តីនោះត្រឡប់មកវិញតែខ្លួន ចំណែកទារកនោះ វាយកទៅណាមិនទាន់ដឹងច្បាស់។ ទឹកស្ពែមបង្កាត់កូនភាគច្រើនជារបស់បុរសចិនអ្នកមាន ដែលចង់បានកូនមកស្នងមរតក។
សរុបមកដល់ថ្ងៃ១៤កុម្ភះនេះ ថៃសង្រ្គោះបានស្រ្តីពរពោះចំនួន​២២​នាក់ ទារកអាយុក្រោម១៥ថ្ងៃពីរនាក់។ចាប់មេក្លោងចិន៣នាក់និងពួកគួកជេរមនុស្សយកទៅពរពោះបាន៦នាក់។
ប៉ូលីសថៃប្រាប់សាធារណៈជនថៃអោយជ្រាបថាច្បាប់ស្រុកចិន ចាប់បាននរណាជួញដូរជួលមនុស្សពពោះនេះ មានទោសប្រហារជីវិតបើមានភិរុណធំ។ចឹងហើយពួកចិនត្រាច់ចរមកធ្វើនៅស្រុកថៃ ស្រុកឡាវ ស្រុកខ្មែរក៏ធ្លាប់ចាប់ដែរ។

អត្ថបទដែលជាប់ទាក់ទង