ចាប់សិស្សសាលា២នាក់ ឆក់ទូរស័ព្ទ
ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា ការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) ដែលជនសង្ស័យមានគ្នាចំនួន 03 នាក់ នៅចំណុច មុខផ្ទះលេខ 60 ផ្លូវ 199 ក្រុម40 ភូមិ 4 សង្កាត់ទួលស្វាយព្រៃ1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
នៅថ្ងៃទី ១៧ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង០៤:៤០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ ចាប់បានជនសង្ស័យចំនួន02នាក់ នៅចំណុចមុខផ្ទះលេខ 60 ផ្លូវ199 ក្រុម40 ភូមិ5 សង្កាត់ទួលស្វាយព្រៃ1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនសង្ស័យចំនួន02នាក់: 1- ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទ ប្រុស អាយុ 16 ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវ 202 សង្កាត់ ទឹកល្អក់ទី3 ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ សិស្ស ។ 2- ឈ្មោះ បូ ពុទិ្ធរ៉ូ ភេទ ប្រុស អាយុ 14 ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះ291 ផ្លូវ245 សង្កាត់ ផ្សាដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ: សិស្ស ។ វត្ថុតាងចាប់យកម៉ូតូ 02 គ្រឿង ម៉ាក ស្កូបពី ពណ៌ ស ស៊េរី 2020 ពាក់ផ្លាកលេខ ភ្នំពេញ 1HL 1286 លេខតួ+ លេខម៉ាស៊ីន 8170376 និងម៉ាក ស្កូបពី ពណ៌ ស ឆ្នាំ 2020 ពាក់ផ្លាក់លេខ ភ្នំពេញ 1 HW 1150 លេខតួ+ លេខម៉ាស៊ីន 8166617 ។ ( ជារបស់ជនសង្ស័យ) ។
សម្ភារបាត់បង់ទូរស័ព្ទ ចំនួន 01 គ្រឿង ម៉ាកoppo F11 ពណ៌ខ្មៅ ប្រើស៊ីមលេខ 017668995 ។ ( របស់ជនរងគ្រោះ ) ។
ជនរងគ្រោះឈ្មោះ ស៊ីម វុធ ភេទប្រុស អាយុ56ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះលេខ 682 ផ្លូវ ជាតិលេខ 2 ភូមទួរការ សង្កាត់ ចាក់អង្រែរ ខណ្ឌមានជ័យ មុខរបរ សន្ដិសុខ។
បច្ចុប្បន្ន ជនសង្ស័យទាំង 02 នាក់ ខាងលើ រួមនិងវត្ថុតាង ( ម៉ូតូធ្វើសកម្មភាព ) បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ
បឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់តាមនីតិវិធីច្បាប់ ៕