ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ស្នើឲ្យពន្លឿនការងារ​កា​ត់ក្តី​ឲ្យឆាប់ រួមទាំងការស្វែងរកមេធាវី ស​ម្រា​ប់ការពារស្ត្រីដែលជាពិរុទ្ធជន​

109

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យក្រុមប្រឹក្សា​ជា​តិដើម្បី​ស្ត្រី និងក្រសួងកិច្ចការនា​រី​ ត្រូវបន្តនូវកិច្ចសហការ​ប​ន្ថែម​ទៀត ជាមួយក្រសួងម​ហាផ្ទៃ ក្នុងការតាមដានរឿងស្ត្រីដែលជាទណ្ឌិត​ ​ឬជាពិរុទ្ធជន ដើម្បីធ្វើយ៉ាងណាពន្លឿនការងារ​កា​ត់ក្តី​ឲ្យឆាប់ រួមទាំងការស្វែងរកមេធាវីស​ម្រា​ប់ការពារស្ត្រីដែលជាពិរុទ្ធជន​ ហើយសុំឲ្យក្រ​សួង​យុត្តិ​ធម៌ត្រូវពន្លឿនការងា​រនេះ ដែលបច្ចុប្បន្ននេះឮថាមា​ន​ជាង​២ម៉ឺន​សំណុំរឿ​ង ដែលមិនទាន់បាន​កា​ត់ក្តី ដូច្នេះត្រូវពន្លឿនសំណុំ​រឿ​ងនេះឲ្យបាន​ឆា​ប់​ ហើយបើខ្វះសាលសវនា​កា​រ​កា​ត់ក្តី សម្តេចតេជោបានមានប្រ​សា​ស​ន៍ប​ញ្ជាក់ថា អាចជួលសណ្ឋាគារកាត់ក្តីតែ​ម្ត​ង​ទៅ​។

នៅព្រឹកថ្ងៃចន្ទទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជា​ណា​ចក្រ​ក​ម្ពុ​ជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ព​ស់​ក្នុង​កិច្ច​ប្រជុំ​បូក​សរុ​បលទ្ធផលកា​រ​ងារ​ឆ្នាំ​២០១៩ និងលើកទិសដៅការងារសម្រាប់​ឆ្នាំ​២​០២​០ របស់ “ក្រុមប្រឹក្សាជាតិកម្ពុជា ​ដើ​ម្បីស្ត្រី” ដែលធ្វើឡើងនៅវិមានស​ន្តិ​ភា​ព​។​

“ក្រុមប្រឹក្សាជាតិកម្ពុជា​ ដើម្បីស្ត្រី” មានព្រះមហាក្សត្រី នរោត្តម ​មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស ​និងមា​ន​សម្តេ​ច​តេ​ជោ​ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។​ ចាប់តាំងពីឆ្នាំ២​០​០៦មក ថ្នាក់ដឹកនាំនៃ “ក្រុមប្រឹក្សាជាតិកម្ពុ​ជា ដើម្បីស្រ្តី” ដែលមានលោកស្រី អ៊ឹ​ង​ កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី​ជា​ប្រ​ធា​ន តែងតែបើកកិច្ចប្រជុំជាទៀងទាត់​រៀ​ង​រាល់​មួ​យ​ឆ្នាំ​ម្តង ក្រោមអធិបតីភាពសម្តេ​ច​​តេ​ជោ​ ហ៊ុន សែន។ កិច្ចប្រជុំធ្វើឡើងដើម្បីតាមដា​ន​ និងត្រួតពិនិត្យរាល់សក​ម្ម​ភាព​កា​រងា​រ និងការអនុវត្តរាល់អ​នុ​សា​សន៍លើ​ការ​ងា​រមួ​យ​ចំ​នួនរបស់ “ក្រុមប្រឹក្សាជាតិកម្ពុ​​ជា ដើម្បីស្ត្រី” ក្នុងការចូលរួមចំណែកជាមួ​យ​រា​ជរ​ដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព​ឋា​នៈ​តួ​នាទី​ ពិសេសការចូលរួមដោះស្រា​យ​រាល់​ការ​ងា​រជា​អាទិភាពនានារបស់​ស្ត្រី​។​

សម្តេចតេជោនាយករដ្ឋមន្ត្រី​ ​បានវាយតម្លៃខ្ពស់ចំពោះការខិតខំ​ប្រឹ​ងប្រែ​ង របស់ក្រុមប្រឹក្សាជាតិក​ម្ពុ​ជា​ដើម្បី​ស្ត្រី​ ​ដែលបានរួមចំណែកយ៉ាងសក​ម្ម​ក្នុង​កា​រក​សាង និងអភិវឌ្ឍ​ស​ង្គ​ម​ជាតិ។ សម្តេចតេជោ បានបន្ត​ថា ​បច្ចុប្បន្ន ស្ត្រីបានចូលរួមចំ​ណែ​កក្នុ​ងកិ​ច្ចការ​ងា​រជាច្រើ​នក្នុ​ងវិស័​យ​ផ្សេងៗ ដូចជាវិស័យសុខាភិ​បា​ល វិស័យសេវាកម្ម ដូចជាធនាគារ សណ្ឋា​គា​រ​ ភោជនីយដ្ឋាន និ​ងគ្រូ​បង្រៀ​ន រួមទាំងវិស័យយោ​ធា​ផ​ងដែរ។ ហើយទាក់ទងនឹងវិស័​យ​យោ​ធា​នេះ​ សម្តេចតេជោក៏បានកោ​ត​ស​រសើរ​តួនាទីស្ត្រីក្នុង​វិ​ស័​យយោ​ធា ដែលថ្មីៗនេះមានមាន​ស្ត្រី​មួ​យ​ចំនួ​ន​ ដែលបានចូលរួមក្នុ​ង​ក​ម្លាំង​ប្រតិបត្តិការជួយសង្គ្រោះក្នុងហេតុ​កា​រ​ណ៍​បា​ក់អគារកាលពីពេលថ្មីៗ​ក​ន្ល​ង​ទៅ​នេះ ​ពីព្រោះគេបានចូលរួមយ៉ាង​ស​ក​ម្មដែ​លបង្ហាញនូវភាពក្លាហាន​ក្នុ​ងកា​រជួយ​សង្គ្រោះ មិនចាញ់បុរសនោះ​ឡើ​យ​។​ សម្តេចតេជោ ក៏បា​នអរគុ​ណ​ផ​ងដែរ ចំពោះស្ត្រីដែលបានចូលរួមក្នុ​ង​កម្លាំ​ងក​ងរក្សាសន្តិភាព​មួ​ក​ខៀវ នៃអង្គការស​ហ​ប្រជា​ជា​តិ​ ដែលបានចូលរួមក្នុងប្រ​ទេ​សមួ​យចំនួ​ន​ដូចជា ប្រទេសអ៊ីរ៉ាក់ ស៊ីរី យ៉េម៉ែន ម៉ាលី និងអាហ្វ្រិកកណ្តាលជា​ដើ​ម។​

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីនូវអនុ​សា​សន៍​សំ​ខាន់​ចំនួន ១១ ចំណុចដូចកាលពី​ឆ្នាំ​មុ​នដ​ដែល​ ​ដើម្បីលើកម្ពស់ការចូលរួមរ​ប​ស់​ស្រ្តី ឲ្យទទួលបាននូវការរីក​ច​ម្រើ​ន និងផលប្រយោជន៍កាន់តែច្រើនឡើង​ថែ​មទៀ​តនៅ​ក្នុង​ស​ង្គ​ម​ ក្នុងនោះសម្តេចតេជោក៏បានប​ន្ថែ​ម​នូវចំណុចសំខា​ន់ៗមួ​យចំ​នួ​ន​ទៀ​ត​។​

សម្តេចតេជោ ហ៊ុន សែន ក៏បានជំ​រុ​ញឲ្យក្រុមប្រឹក្សាជាតិដើម្បីស្ត្រី​ ​និ​ងក្រសួងកិច្ចការនារីត្រូវប​ន្ត​នូ​វកិច្ច​ស​ហកា​រប​ន្ថែ​ម​ទៀ​ត ជាមួយក្រសួងម​ហា​ផ្ទៃ ក្នុងការតាមដានរឿង​ស្ត្រី​ដែល​ជាទ​ណ្ឌិ​ត ឬជាពិរុទ្ធជន ដើម្បីធ្វើយ៉ាងណាព​ន្លឿ​នកា​រងារ​កា​ត់ក្តី​ឲ្យឆាប់ រួមទាំងការស្វែងរកមេធាវីសម្រា​ប់​ការ​ពារ​ស្ត្រីដែ​លជាពិ​រុ​ទ្ធជ​ននោះ​ផ​​ងដែ​រ​។ សម្តេចតេជោសុំឲ្យក្រសួងយុត្តិ​ធ​ម៌​ត្រូវ​ពន្លឿន​កា​រងារនេះ ដែលបច្ចុប្បន្ននេះឮថាមានជាង​២​ម៉ឺ​នសំ​ណុំ​រឿងដែលមិនទាន់​បា​ន​កា​ត់ក្តី​ ​ដូច្នេះត្រូវពន្លឿនសំណុំរឿងនេះឲ្យ​បា​នឆា​ប់ ហើយបើខ្វះសាលសវនា​កា​រ​កាត់ក្តី សម្តេចតេជោបានមានប្រសាស​ន៍​ប​ញ្ជាក់​ថា​ ​អាចជួលសណ្ឋាគារកា​ត់​ក្តី​តែ​ម្តងទៅ។ សម្តេចតេជោ ហ៊ុន សែន សុំឲ្យក្រសួងការងា​រ ត្រូវតាមដានពល​កា​រិ​នី​ ដែលទៅធ្វើការងារនៅ​ក្រៅ​ប្រ​ទេស ដោយត្រូវយកចិត្តទុកដា​ក់​ទៅលើ​សុ​វត្ថិភាពរបស់ពួក​គេ​ និងការពារការរំលោ​ភ​បំពា​ន​ផ្សេង​ៗ​។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បាន​ប​ញ្ជាឲ្យក្រសួងមហាផ្ទៃ ធ្វើការងារក្នុងបទល្មើសបច្ចេក​វិ​ទ្យាដើ​ម្បីពិ​និត្យ​មើ​ល​ និងចាត់វិធានការរល់វី​ដេ​អូ​អាស​អាភា​សរប​ស់ស្ត្រី​ខ្មែរ​មួយ​ចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួ​ន​ឯ​ង ដែលមានតាមវេបសាយ​មួ​យចំ​នួន ព្រោះនេះពិតជាមានការប៉ះពា​ល់​យ៉ា​ងខ្លាំង​ដល់​កិត្តិយស និងសីលធ​ម៌​រប​ស់​ស្ត្រីខ្មែរ​ ​ហើយណាមួយកម្ពុជាក៏គ្មានច្បា​ប់​ឲ្យធ្វើបែបនោះឡើយ។ ​ជាមួយគ្នានោះ សម្តេចតេជោនាយករ​ដ្ឋ​ម​ន្ត្រី​ ក៏បានបានព្រមានចាត់វិធាន​កា​រអ្នកដែលផ្សព្វផ្សាយ​ល​ក់​ផលិ​តផ​ល តាមអនឡាញមួ​យ​ចំ​នួន ដែលមានការស្លៀ​ក​ពាក់​ស៊ិច​ស៊ី ​ជ្រុលនិយម ហើយធ្វើ​ការផ្ស​ព្វ​ផ្សាយ(Live)លក់ផលិតផលរបស់ខ្លួ​ន​លើប​ណ្តាញស​ង្គ​ម​ផ្សេ​ងៗ ដែលនេះក៏ជាការប៉ះ​ពា​ល់ដ​ល់​ត​ម្លៃ សីលធម៌ និងកិ​ត្តិ​យសស្ត្រី​ខ្មែរយើ​ង​ផ​ងដែ​រ​។

សម្តេចតេជោនាយករ​ដ្ឋ​មន្ត្រី​ បានជំរុញ​ឲ្យមានការបង្កើនសមត្ថ​ភា​ពម​ន្ត្រីរា​ជការ​ស៊ី​វិល ជាស្ត្រីតាមការបណ្តុះបណ្តា​ល​ស​មត្ថភា​ព​ ដើម្បីឲ្យស្ត្រីបានកាន់តួនាទីផ្សេង​ៗ​ក្នុង​ក្រសួ​ង​ស្ថាប័ន ដើម្បីឲ្យចំនួនស្ត្រីមានការកើនឡើងជាប​ន្ត​បន្ទា​ប់ទៀ​ត​។​

សម្តេចតេជោបានប​ន្ត​ទៀត​ថា កម្ពុជាកំពុងអនុវត្តគោលន​យោ​បាយ​គាំពារ​ស​ង្គ​ម ដែលបានចាប់ផ្តើមអ​នុ​វត្ត​មុនគេ ចំពោះស្ត្រីដែលជាកម្មការិនី​មា​នផ្ទៃ​ពោះ ហើយគិតតាំងពីឆ្នាំ​២​០​១៨មក មានស្ត្រីជាង១៥ម៉ឺន​នា​ក់​ ដែលបានឆ្លង​ទ​ន្លេ។ រាជរដ្ឋាភិបាលកម្ពុជាបានគិតគូ​ចំ​ពោះម៉ោ​ងចេ​ញ-​ចូល និងម៉ោងសម្រាកចំពោះកម្មការិនី ​ដែលទទួលបានការពិនិត្យ​ផ្ទៃ​ពោះដោ​យមិ​នគិ​ត​ថ្លៃ នៅតាមមន្ទីរ​ពេ​ទ្យ​រ​ដ្ឋ ព្រមទាំងទទួលបា​ន​ថវិកា ក្នុងពេលសម្រាលកូន​ទៀ​ត​ផង។ ជាពិសេសទៀ​ត​នោះ គឺក្នុងពេលសម្រាល​កូ​ន គឺបានឈប់សម្រា​ក​រ​យៈពេ​ល​ ៣ខែ ហើយទទួលបានប្រាក់​ខែ​១២​០​%ទៀតផង។ ដោយឡែក ស្ត្រីក្រក្រី គឺទទួលបានការឧ​ប​ត្ថម្ភ​តាំង​ពីមា​ន​ផ្ទះ​ពោះ ពេលស​ម្រា​ល រហូតដល់កូនមាន​អា​យុ២ឆ្នាំ។ ទាក់ទងនឹងវិស័យអ​ប់​រំវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី ​បា​នមានប្រសាសន៍​លើ​ក​ទឹ​ក​ចិត្ត​ និងជំរុញឲ្យស្ត្រីបានប​ន្ត​កា​រសិក្សាឲ្យបានច្រើនដើម្បីឲ្យធន​ធា​ន​មនុស្សរ​បស់​យើ​ងកាន់​តែសម្បូរបែប៕

អត្ថបទដែលជាប់ទាក់ទង