ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកទន្លេសេកុង នៅខេត្តស្ទឹងត្រែង ហក់ឡើងខ្ពស់ដល់កម្រិត ប្រកាសឱ្យមាន​ប្រុងប្រយ័ត្នហើយ

148

ស្ទឹងត្រែង៖  កំពស់ទឹកទន្លេសេកុងនៅ ក្នុងខេត្តស្ទឹងត្រែង បានហក់ឡើងខ្ពស់ ដែល ត្រូវប្រកាសឱ្យមាន​ប្រុងប្រយ័ត្នហើយ គិត​មកដល់ម៉ោង ៥ ល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នេះ ។

   នេះបើយោងតាមផេករបស់ក្រសួងធនធានទឹក និងឧត្តុនិយម ដែលនៅក្នុងផេកនេះបានបង្ហាញអោយដឹងថា “គិត​មកដល់ម៉ោង ៥ ល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកទន្លេសេកុង បានហក់ឡើងដល់កម្ពស់ ១១,៥០ ម ដែលជាកម្រិតកម្ពស់ ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នហើយ។ ការហក់ឡើងនៃទឹកទន្លេសេកុងនាល្ងាចនេះ មានសភាពកាន់តែឆាប់រហ័ស។ ជាមួយគ្នានេះ ការជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ក៏កំពុងធ្វើឡើងយ៉ាងញាប់ដៃញាប់ជើងពីសំណាក់អាជ្ញាធរខេត្តផងដែរ”

 

អត្ថបទដែលជាប់ទាក់ទង