ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខែមករា ពន្ធដារ​ប្រមូល​ចំណូល បាន​ជិត​២៤០​លាន​ដុល្លារ​

13

 

​ភ្នំពេញ ៖ ខែមករា ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រមូល​ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​បាន​មាន​ចំនួន​៩៥៦,៧៦​ប៊ី​លាន​រៀល ស្មើនឹង​ប្រមាណ​ជា ២៣៩,១៩​លាន​ដុល្លារ​អាមេរិក កើនឡើង​១៤,៧៤​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ពន្ធដារ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែមករា ឆ្នាំ​២០២០ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បញ្ជាក់ថា ចំណូល​កត់ត្រា​តាម​ប្រភេទ អ្នក​ជាប់ពន្ធ​ក្នុង​ខែមករា ឆ្នាំ​២០២០​នេះ មានការ​កើនឡើង គួរឱ្យកត់សម្គាល់​ផងដែរ​ក្នុងនោះ អ្នក​ជាប់ពន្ធ​ធំ​កើនឡើង ១២,៩៨%, អ្នក​ជាប់ពន្ធ​មធ្យម​កើនឡើង ៣៩,១២%, និង​ជាពិសេស អ្នក​ជាប់ពន្ធ​តូច កើនឡើង​៦០៧,៩៧%​។​

​លោក​បាន​ណែនាំ​បន្ថែម ដល់​គ្រប់​អង្គភាព ឱ្យ​បន្ត​ឱ្យ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់ វិន័យ​ការងារ និង​ត្រូវមាន​ភាពទន់ភ្លន់​តែ​ម៉ឺងម៉ាត់ ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់ ក្នុង​ការផ្តល់សេវា​ជូន​អ្នក​ជាប់ពន្ធ និង​ការគ្រប់គ្រង​ប្រមូល​ចំណូល​៕


អត្ថបទដែលជាប់ទាក់ទង