ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុនគ្រោងសាកល្បងប្រើថ្នាំប្រឆាំងវីរុស HIV ដើម្បីព្យាបាលអ្នកជំងឺ COVID-19

75

 

លោក Yoshihide Suga រដ្ឋមន្ត្រី នៃទីស្តីគណៈរដ្ឋមន្ត្រីជប៉ុន បានថ្លែងថា ក្រុមគ្រូពេទ្យជំនាញជប៉ុន កំពុងចាប់ផ្តើមព្យាបាលសាកល្បង នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈនេះ ដោយយកឱសថសម្រាប់ព្យាបាលអ្នកជំងឺ ហ៊ីវ (HIV) ទៅព្យាបាលអ្នកជំងឺវីរុសផ្លូវដង្ហើម ខូវីដ-១៩ ឫហៅថា វីរុសកូរ៉ូណា ដែលនេះបើតាមការចុះផ្សាយរបស់ Aljazeera ។

នេះជាការព្យាបាលសាកល្បងលើកដំបូង របស់ក្រុមគ្រួពេទ្យជំនាញជប៉ុន ខណៈដែលប្រទេសនេះ មានអ្នកជំងឺ ដែលឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ប្រមាណជាង ៥០០នាក់ ដោយមនុស្សប្រមាណជាង ៤៥០នាក់ នៅលើនាវាកម្សាន្ត Deamond Princess បានឆ្លងវីរុសនេះ ក្រោយពីនាវាកម្សាន្តមួយគ្រឿងនេះ បានធ្វើដំណើរទៅទីក្រុងហុងកុងកាលពីរដូវចូលឆ្នាំចិន ។

គិតត្រឹមថ្ងៃអង្គារនេះ ចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមនេះ សរុបបានកើនឡើងដល់ ៧២,៤៣៦នាក់ហើយ នៅប្រទេសចិន មនុស្សចំនួន ១,៨៦៨នាក់ បានបាត់បង់ជីវិត និងមនុស្សប្រមាណ ១២,៧៨៣នាក់ផ្សេងទៀត បានជាសះស្បើយពីវីរុស ខូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង