ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរងខណ្ឌច្បារអំពៅណុប ផា និង ជាអនុប្រធានទី១ក្រុមការងារចុះជួយសង្កាត់ព្រែកឯងជួយឧបត្ថម្ភអង្ករចំនួន១តោនដល់សង្កាត់ព្រែកឯងទុកចែកជូនប្រជាជនទីទ័លក្រ

161

 

ភ្នំពេញ ៖ នាថ្ងៃទី១៨ខែកុម្ភះឆ្នាំ២០២០នេះលោកណុប ផា អភិបាលរងខណ្ឌច្បារអំពៅនិងជាអនុប្រធានទី១ក្រុមការងារចុះជួយសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅរាជធានីភ្នំពេញដោយបានជួយឧបត្ថម្ភអង្ករចំនួន១តោនមកដល់សាលាសង្កាត់ព្រែកឯងដើម្បីទុកជួយទៅដល់បងប្អូនប្រជាជនដែលមានជីវភាពខ្វះខាតដែលរស់នៅសង្កាត់ព្រែកឯង។
លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅនិងជាអនុប្រធានទី១ចុះជួយសង្កាត់ព្រែកឯងបានមានមតិលើកឡើងថាជានិច្ចកាលក្នុងនាមអនុប្រធានទី១ចុះជួយសង្កាត់ព្រែកឯងតែងតែមានការគិតគូដោយយកចិត្តទុកដាក់ពីការលំបាករបស់បងប្អូនប្រជាជនទូទៅជាពិសេសចំពោះបងប្អូនដែលមានជីវភាពខ្វះខាតនាសព្វថ្ងៃនេះហើយក្រុមការងារចុះជួយសង្កាត់ដោយនាំយកនូវអំណោយដើម្បីជួយដោះស្រាយរាល់ការលំបាកជូនដល់បងប្អូនប្រជាជនដែល កំពុងមានជីវភាពខ្វះខាតចាំបាច់ចំពោះមុខ នេះហើយលើសពីនេះក្រុមការងារក៏បានផ្តាំផ្ញើរសាកសួរសុខទុក្ខដល់បងប្អូនប្រជាជនដែលកំពុងជួបការលំបាកផ្នែកជីវភាពផងដែរតាមរយះលោកចៅសង្កាត់។
លោកអនុប្រធានទី១ក្រុមការងារចុះជួយសង្កាត់ព្រែកឯងបន្តទៀតថាចំពោះអំណោយជាអង្ករ១តោននេះគឺផ្ដល់ជូនដល់សាលាសង្កាត់ព្រែកឯងដើម្បីទុកអោយលោកចៅសង្កាត់ព្រែកឯងគាត់ធ្វើការចែកជូនដល់ដៃបងប្អូនដែលមានជីវភាពខ្វះខាតហើយអំណោយនេះដែលកើតចេញពីទឹកចិត្តនិងបេះដូងមនុស្សធម៌រួមគ្នា សំរាប់ចែកជូនដល់ដៃបងប្អូនដែលកំពុងជួបការខ្វះខាតនូវចំពោះមុខនេះហើយបើគិតមកដល់ពេលនេះគឺលោកណុប ផា អភិបាលរងខណ្ឌច្បារអំពៅនិងជាអនុប្រធានទី១ចុះជួយសង្កាត់ព្រែកឯងបានជួយឧបត្ថម្ភជាអង្ករជាហូរហែរមកដល់សាលាសង្កាត់ព្រែកឯងប្រមាណជា៣តោនមកហើយដោយបូករួមអង្ករ១តោននៅថ្ងៃនេះពោលគឺថ្ងៃទី១៨ខែកុម្ភះនេះដើម្បីទុកអោយលោកចៅសង្កាត់ព្រែកឯងគាត់បែងចែកជូនដល់ដៃបងប្អូនប្រជាជនដែលមានជីវភាពខ្វះខាតនៅចំពោះមុខនេះ។
ជាមួយគ្នានេះក្នងនាមលោកចៅសង្កាត់ព្រែកឯងនិងបងប្អូនប្រជាជនដែលមានជីវភាពខ្វះខាតនោះដោយសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនដល់លោកអភិបាលរងខណ្ឌច្បារអំពៅណុប ផា និងជាអនុប្រធានទី១ចុះជួយសង្កាត់ព្រែកឯងដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភនូវអំណោយជាអង្ករព្រមទាំងសម្ភារៈផ្សេងៗមកដល់ប្រជាជនដែលមានជីភាពទីទ័លក្រជានិច្ចដើម្បីទុកដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ។ដូចនេះសូមជូនពរលោកអនុប្រធានទី១ចុះជួយសង្កាត់ព្រែកឯងអោយមានសុខភាពល្អនិងជោគជ័យគ្រប់ភារៈកិច្ច៕

អត្ថបទដែលជាប់ទាក់ទង