ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សារធាតុChloroquine Phosphateអាចព្យាបាលជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីបានយ៉ាងមានប្រសិទ្ធភាព

71

ភ្នំពេញ៖ស្ថានទូតចិនប្រចាំកម្ពុជាបានចេញប្រកាសព័ត៌មានថានាថ្ងៃទី១៧ខែកុម្ភៈយន្តការទប់ស្កាត់និងគ្រប់គ្រងរួមនៃក្រុមប្រឹក្សារដ្ឋចិនបានរៀបចំសន្និសីទសារព័ត៌មានមួយដោយបានបកស្រាយពីវឌ្ឍនភាពកិច្ចជួយសង្គ្រោះព្យាបាលនៃវេជ្ជសាស្រ្ត។លោកស្រីSun Yanrongអនុប្រធានមជ្ឈមណ្ឌលជីវសាស្រ្តនៃក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចិនមានប្រសាសន៍ថាផ្អែកលើការស្រាវជ្រាវព្យាបាលជាក់ស្តែងដែលត្រូវបានរៀបចំឡើងដោយស្ថាប័នព្យាបាលដំណាក់កាលដំបូងលទ្ធផលបានបញ្ជាក់ឲ្យឃើញថាសារធាតុChloroquine Phosphateអាចព្យាបាលជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីបានយ៉ាងមានប្រសិទ្ធភាព។ផ្អែកលើសេចក្តីតម្រូវការចាំបាច់នៃការជួយសង្គ្រោះព្យាបាលជាក់ស្តែងនាពេលបច្ចុប្បន្ននេះអ្នកឯកទេសបានធ្វើការជំរុញរួមគ្នានឹងយកសារធាតុប្រភេទនេះដាក់បញ្ចូលក្នុងត្រីវិស័យនៃការព្យាបាលប្រភេទថ្មីយ៉ាងឆាប់រហ័ស  ដើម្បីអនុវត្តពង្រីកការព្យាបាលជាក់ស្តែង។

អត្ថបទដែលជាប់ទាក់ទង