ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អ៊ុក ចន្ថា ៖ការប្រកួតនាពេលនេះ ជាការត្រៀមខ្លួនដើម្បីចូលរួមប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិ

67

ភ្នំពេញ៖លោកអ៊ុកចន្ថាអនុប្រធានមន្ទីរអប់រំយុវជននិងកីឡានាថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២០បានអញ្ជើញចូលរួមក្នុងឳកាសពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញប្រចាំ២០១៩-២០២០លើក៤ប្រភេទកីឡានៅវិទ្យាល័យឥន្ទ្រទេវីដើម្បី

ចម្រាញ់រកក្រុមកីឡាករ-កីឡាការិនីឆ្នើមៗត្រៀមការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកទូទំាងប្រទេសនាមីនាខាងមុខនេះ។

លោកម៉កច័ន្ទរិទ្ធិ៍អនុប្រធានការិយាល័យអប់រំកាយនិងកីឡាបានប្រាប់ឲ្យដឹងថាការប្រកួតឆ្នាំនេះដោយមានសមាគមកីឡាខ័ណ្ឌ

ទំាង១៤និងសាលាឯកជនមួយនៅទូទំាងរាជធានីភ្នំពេញលើក៤ប្រភេទកីឡាដូចជាកីឡាបាល់ទាត់​បាល់ទះ បាល់បោះ និង អត្តពលកម្ម

ដែលមានកីឡាករ-កីឡាការិនីចូលរួមចំនួន៥៩៤នាក់ក្នុងនោះមានកីឡាការិនី២២២នាក់។

លោកអ៊ុក ចន្ថាបានមានប្រសាសន៍ថាក្រសួងអប់រំយុវជននិងកីឡាបានរៀបចំការអភិវឌ្ឍន៍កីឡាដែលជាយុទ្ធសាស្រ្តក្នុងការធ្វើ

កំណែទម្រង់ វិស័យអប់រំកាយនិងកីឡា ដើម្បីឆ្លើយតបចំពោះការកសាងធនធានមនុស្សប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់រីក ចម្រើនទាំងធនធាននិងហេដ្ឋារចនាសម្ព័ន្ធដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតភាព និងកិត្តិយសរបស់ប្រជាជនកម្ពុជាទាំងមូល។

លោកបានបន្តថាជោគជ័យនៃការប្រកួតនាពេលនេះវាជាការបង្ហាញពីភាពរីកចម្រើនមួយកីឡាករ-កីឡាការិនីត្រូវយកចិត្តខិតខំ

ប្រឹងប្រែងហ្វឹកហាត់ទាំងកម្លាំងទាំងបច្ចេកទេសនិងស្វែងយល់ពីការប្រកួតបន្ថែមទៀតដែដើម្បីក្លាយខ្លួនកីឡាករកីឡាការិនីអាជីពថ្នាក់ជាតិ

នាពេលអនាគត។

កីឡាករ-កីឡាការិនីជាក្រុមតំណាងឲ្យរាជធានីភ្នំពេញដូច្នេះត្រូវបន្តហ្វឹកហាត់ដើម្បីត្រៀមលក្ខណៈចូលរួមជ្រើសរើសជើងឯក

ថ្នាក់ដែលនឹងប្រព្រឹត្តថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២០ នៅរាជធានី៕

អត្ថបទដែលជាប់ទាក់ទង