ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿម វណ្ណៈបានឡើងទៅជុំទី៣ដោយសារកូប្រកួតឈឺឯសោម វិឆ័យត្រូវប្រជែងជាមួយគង់ សំបូរ

85

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing knock-Out Serie by K-Cementសម្រាប់យប់ថ្ងៃទី២២កុម្ភៈអ្នកប្រដាល់រឿម វណ្ណៈក្លិបអប់រំកាយស្រុក

​អន្លង់វែងបានឡើងទៅប្រកួតវគ្គជម្រុះជុំទី៣ដោយស្វ័យប្រវត្តិ ។

វណ្ណៈត្រូវជួបប្រកួតវគ្គជម្រុះជុះទី២ជាមួយអ្នកប្រដាល់សារឿន ចាន់ក្លិបតាព្រហ្មមានជ័យ ។ដោយសារសារឿន ចាន់មានរបួសឆ្អឹង

ជំនីមិនអាចប្រកួតបាននោះទើបគណ់កម្មការរៀបចំការប្រកួតសម្រេចប្រគល់ជ័យជំនះឲ្យរឿម វណ្ណៈតែម្ដងទៅ ។

ទោះបីវណ្ណៈបានទទួលជ័យជំនះដោយស្វ័យប្រវត្តិក៏ពិតមែនក៏គណៈកម្មការរៀបចំការប្រកួតមិនទុកឲ្យវណ្ណៈនៅបានសុខស្រួល

​ដែរគឺឲ្យគេប្រកួតជាមួយអ្នកប្រដាល់ថៃ រ៉េតក្លិបទ័ពឆ័ត្រយោង៩១១ដើម្បីជាការកំដររោងដែរ ។ការប្រកួតកំដររោងនេះទោះបីវណ្ណៈចាញ់ ឬ ឈ្នះក៏គេនៅតែមានកៅអីសម្រាប់ឡើងទៅប្រកួតជម្រុះជុំទី៣បន្តទៀតដែរ ។

ការប្រកួតកំដររោងជារបៀបកំដៅសាច់ដុំនេះក៏ទាមទារឲ្យគូប្រកួតត្រូវតែវ៉ៃឲ្យអស់ពីសមត្ថភាពដែរបើមិនដូច្នោះទេនឹងអាចត្រូវ

​ទទួលការព្រមាន ។ចាំមើលថៃ រ៉េតដែលជាអ្នកលេងជំនាន់ថ្មីអាចយកឈ្នះខ្លាចាស់រឿម វណ្ណៈបានឬទេ ?

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់សោម វិឆ័យក្លិបពន្លឺវិបុលដារិទ្ធខ័ណ្ឌពោធិ៍សែនជ័យត្រូវជួបជាមួយអ្នកប្រដាល់គង់ សំ

​បូរក្លិបគុហារព្រហ្មជ័យក្នុងវគ្គេជម្រុះជុំទី២នេះដែរ ។

កាលពីប្រមាណជិត១០ឆ្នាំមុនអ្នកប្រដាល់ទាំង២រូបនេះធ្លាប់ជួបប្រកួតគ្នាដែរដោយមានឈ្នះ មានចាញ់ទៅវិញទៅមក ។សម្រាប់

​ជំនួបលើកនេះសំបូរក៏មិនខ្លាំងដូចមុនរីឯវិឆ័យក៏ស្រុតចុះដែរ ។វិឆ័យល្អទាត់ផ្កាប់ចានចំពោះសំបូរក៏ល្អទាត់ផ្កាប់ចានដែរតែសំបូរមុខជ្រាយ

និងមិនសូវពូកែកណ្ដាប់ដៃនោះទេតែជង្គង់ និង កែងរបស់គេមិនអាចមើលរំលងបានឡើយ ។

សម្រាប់ង្នកប្រដាល់ទាំង២រូបនេះគេជឿជាក់ថានឹងប្រកួតគ្ហនា៣ទឹកពេញតែម្ដងហើយរវាងអ្នកឈ្នះ និង អ្នកចា្់ប្រាកដជាទ្រម

​ខ្កួនដូចគ្នាមិនខានឡើយ ។ចាំមើលនរណាប្រជេងបានកៅអីសម្រាប់ឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី៣ ។នៅជុំទី៣អ្នកឈ្នះនឹងត្រូវតស៊ូជា

​មួយរៀម វណ្ណៈដែលបានទទួលជ័យជំនះដោយស្វ័យប្រវត្តិ ។

ជំនួបជាមិត្តភាពជាមួយអ្នកប្រដាល់បរទេសនោះអ្នកប្រដាល់ជើងខ្លាំងកម្ពុជានី សុភីក្លិបកុលបុត្រគុនខ្មែរ ត្រូវបានដាក់ឲ្យប្រកួត

​ជាមួយអ្នកប្រដាល់ថៃកា ឃុនស៊ឹក(Ka Khunsoek)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។

កា ឃុនស៊ឹកជាអ្នកប្រដាល់ជើងខ្លាំងមួយរូបតែទំនងជាទៅមិនរួចជាមួយនឹងនី សុភី នោះទេព្រោះសុភីជាអ្នកលេងជង្គង់ និង

ពូកែជ្រមុជវាយកែងណាស់។ចំពោះជង្គង់របស់គេវិញកាន់តែអស្ចារ្យណាស់ទៅទៀត។មានការប្រកួតជាច្រើនដែលគេតែងតែផ្ដួលគូប្រកួត

បានមុនទឹកទី៥ ។

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិ ក្រៅព្រឹត្តិការណ៍ពាន រង្វាន់វិញនោះភួង ពិសិដ្ឋក្លិបតាឡីដំរីមានរិទ្ធប្រកួតជាមួយអ្នកប្រដាល់

សៀវ ង៉ុយក្លិបកងពលធំអន្តរាគមន៍លេខ២ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ពេជ្រ វិចិត្រក្លិបចលនាយុវជន១៥៧គុនខ្មែរ

​ប្រកួតជាមួយអ្នកប្រដាល់សៅ​មនោក្លិបថ្នល់ទទឹងគុនខ្មែរក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង