ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះរថយន្តដឹកប្រេង​ គឺឆ្លង​ច​រន្ដភ្លើ​ង​អា​គុយ

49

 

​ខេត្ត​តាកែវ​ ៖ ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា នៅវេលាម៉ោង​ ១៦:៣៥​ នាទី​ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាប់​ឆេះ​រថយន្តដឹកប្រេងដោ​យ ខ្លួនឯ​ង​ត្រង់ចំ​ណុច​ ភូមិសុបិណ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ។

អ្នកបើកប​រឈ្មោៈ ជិន ជឿន ភេទ​ ប្រុស​ អាយុ​ ៣៥​ ឆ្នាំ រថយន្តម៉ាក​ ហ៊ីយ៉ាន់ដៃ ពណ៌ស ផ្លាកលេខ ភ្នំពេញ ២A.៤៨១០ មានផ្ទុកនៅប្រេងម៉ាស៊ូត ចំនួន​​​ ៥០​ ប៊ីដុង នឹងប្រេងសាំង​ចំនួន​ ​០២​ ប៊ីដុង​ នៅលើរថយ​ន្ត ​។

នគរបាល បានឲ្យដឹងថា មូលហេ​តុ: គឺឆ្លងចរន្ដភ្លើងអា​គុ​យឡាន បណ្ដាលឲ្យឆេៈខូចខាត​រថយន្ត និងសម្ភារៈទាំង​ស្រុ​ង ​រីឯកម្លាំងជំនាញពន្លត់​អ​គ្គិភ័យរបស់អធិការដ្ឋាននគ​រ​បាល​ស្រុ​ក បានបាញ់ទឹកពន្លត់អ​ស់​​ ០១​ រថយន្ត ហើយករណីនេះ​ ​មិនបណ្ដាលឲ្យ គ្រោះថ្នាក់​ដល់ផ្ទះសម្បែង​របស់ប្រជាពលរ​ដ្ឋ​ទេ​ ៕

អត្ថបទដែលជាប់ទាក់ទង