ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ​បើក​សន្និបាត​​ត្រួតពិនិត្យ​លទ្ធផល​​ការងារ​ ឆ្នាំ​២០១៩​ និង​លើក​ទិស​ដៅ​បន្ដ​ របស់​ក្រសួងមហា​ផ្ទៃ​

113

 

រាជធានី​ភ្នំពេញ​ ៖​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២០​នេះ​ បាន​អញ្ជើញ​ជា​អធិបតី​បើក​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ ឆ្នាំ​២០១៩​ និង​លើក​ទិស​ដៅ​បន្ដ​ ឆ្នាំ​២០២០​ របស់​ក្រសួងមហាផ្ទៃ​ ។​

អង្គសន្និបាត​ដ៏​មាន​សារសំខាន់​នេះ​ ក៏​មានការ​ចូលរួម​ពី​ ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​,​ ថ្នាក់ដឹកនាំ​ស្ថាប័ន​ចំណុះ​ក្រសួងមហាផ្ទៃ​,​ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​ផង​ដែរ​ ។​

​គួរ​ជម្រាប​ថា​ សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួងមហាផ្ទៃ​នេះ​ នឹង​ត្រូវធ្វើ​ឡើង​រយៈពេល​ពីរ​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១៩​ ដល់​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ។​ ដោយឡែក​ សម្រាប់​ពិធី​បិទ​ នឹង​មានការ​អញ្ជើញ​ជា​អធិបតីភាព​ របស់​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​ ៕

អត្ថបទដែលជាប់ទាក់ទង