ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យដែលស​ម្លាប់​ប្រពន្ធ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួ​ន​បានហើយ

52

 

ស្រុកកំពង់សៀម: អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម បានឲ្យដឹងថា ជនសង្ស័យជាប្តី ដែលស​​ម្លាប់​​ប្រពន្ធ ព្រោះរឿងប្រច័ណ្ឌ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួ​​​ន​បានហើយ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០​នេះ។ កាលពីថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៦:៣០នាទី សមត្ថកិច្ចនគរ​បា​លបាន​ទទួល​ព័ត៌​មាន ពីប្រជាពលរដ្ឋបានប្រទះឃើញ​ម​នុស្ស​ស្រីម្នាក់ស្លា​ប់ នៅចំណុចក្បែរមាត់ស្រះ​ ស្ថិតនៅភូមិថ្មគោល​ ឃុំរអាង ស្រុកកំពង់សៀម​ ខេត្តកំ​ពង់​ចាម ។

បន្ទាប់ពីទទួលបានព័​ត៌ភ្លាម កម្លាំងសមត្ថកិច្ចនគរបាល​ជំ​នាញស្រុ​កកំព​ង់​សៀម សហការជាមួយក​ម្លាំ​ងស​មត្ថកិ​ច្ចជំ​នា​ញព្រហ្ម​ទណ្ឌ​ខេ​ត្ត និងកម្លាំងសមត្ថកិច្ចជំ​នា​ញ​បច្ចេក​ទេសខេ​ត្ត​កំពង់​ចាម និងកម្លាំងសមត្ថកិច្ចន​គ​របា​លប៉ុ​ស្តិ៍រ​ដ្ឋ​បា​លរអាង ចាត់វិធានការជាបន្ទា​ន់​ ចុះដល់កន្លែងកើត​ហេតុ​ធ្វើការ​ស្រា​វ​ជ្រា​វ និងពិនិត្យលើសាកស​ព​ឃើញ​ថា សាកសពជនរងគ្រោះ​ឈ្មោះ​ ​ចន្ធូ ភេទស្រី អាយុប្រហែល ៣០ឆ្នាំ​ជាង មិ​នស្គាល់អាសយដ្ឋាន​ពិត​ប្រាកដ​ ដែលបច្ចុប្បន្នស្នាក់នៅភូមិ​ថ្ម​គោល ឃុំរអាង ស្រុកកំពង់សៀម​ ខេត្ត​កំ​ព​ង់ចា​ម ។

តាមការពិនិត្យ និងស្រាវជ្រាវរួច​មក សមត្ថកិច្ចជំនាញយើងក៏បាន​កំ​ណត់​បានមុ​ខសញ្ញា​ជន​ស​ង្ស័យ​ឈ្មោះ​ ​ណេន ប៉ឹក ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ ​មានទីលំនៅភូមិថ្ម​គោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំ​ពង់​ចាម (ត្រូវជាប្តី) បានធ្វើសកម្មភាព​វាយស​ម្លាប់ទៅ​លើជ​ន​រង​គ្រោះ​ ។

ក្រោយធ្វើសកម្មភា​ព​រួ​ចហើយ ជនសង្ស័យបានរត់គេ​ច​ខ្លួន​បាត់​ពីមូល​ដ្ឋា​ន​តែម្ត​ង ។

សាកសពជនរ​ងគ្រោះ ត្រូវបានក្រុមប្រឹក្សាឃុំ​រ​អាង យកទៅបញ្ចុះនៅមុខ​វ​ត្តប​ល្ល័ង្កពេជ្រ ស្ថិតនៅភូមិថ្មគោល ​ឃុំរអាង ស្រុកកំ​ព​ង់​សៀម​ ខេត្តកំពង់ចា​ម តាមប​ញ្ជារលោ​ក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំ​បូ​ងខេ​ត្តកំព​ង់​ចាម នៅវេលាម៉ោង ០៨និង៤៦នាទី ។​

លុះរហូត​ដ​ល់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៩ និង ១០នាទីព្រឹក សមត្ថកិច្ចនឹក​គោ​បាលជំនា​ញចុះ​ស្រាវ​ជ្រា​វស្វែង​រក​ចាប់ខ្លួ​នជនសង្ស័យ​ឈ្មោះ ណេន ប៉ឹក (ត្រូវជាប្តី)​ ​ដែលកំពុងតែលាក់ខ្លួ​ន​ នៅក្រោយមន្ទីរវប្បធម៌​ខេត្តកំ​ព​ង់ចាម បញ្ជូនមកកាន់អធិកា​រ​រដ្ឋា​នន​គរ​បាល​ស្រុក​កំ​ពង់​សៀ​ម​ ដើម្បីកសាងសំណុំរឿ​ង​តាម​នីតិវិ​ធី​ច្បា​ប់ ​។

តាមចម្លើយសារភាពរប​ស់​ជន​សង្ស័​យខា​ង​លើ បានឆ្លើយសារ​ភា​​ពថា រូបគេពិតជាបានធ្វើស​ក​ម្មភា​ព វាយសម្លាប់ជ​ន​រ​ងគ្រោះ​ ឈ្មោះ ចន្ធូ (ត្រូវជាប្រពន្ធ​)​ កាលពីថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ២០២០ ពិតប្រាកដ​មែន ដោយសារមូលហេតុភ្លើ​ង​ប្រ​ច័ណ្ឌ ៕

អត្ថបទដែលជាប់ទាក់ទង