ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចប៉ូលីសខណ្ឌទួលគោក នាំ នាង ថៃ ស្រីនាង មកសាកសួរនៅអធិការខណ្ឌពាក់ព័ន្ធ មានចេតនាឌឺដង ដាក់សម្តេចតេជោ ហ៊ុន សែន តាមហ្វេសបុក

55
ភ្នំពេញ៖ នាង ថៃ ស្រីនាង ដែលគេស្គាល់ថា ជាស្ត្រីខ្មែរមួយរូបដែលតែង បង្ហោះនិង LIVE ស្ទើរចេញកេរ្តិ៍ភេទ ដែលបានធ្វើអោយប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នេះ
ត្រូវបានសមត្ថកិច្ចប៉ូលីសខណ្ឌទួលគោក នាំខ្លួនមកសួរនាំ រឿងចេតនាឌឺដងដាក់សម្តេចតេជោ ហ៊ុន សែន ក្រោយពីសម្តេច បានបញ្ជាអោយសមត្ថកិច្ច បិទការ Live ទាំងឡាយណា ដែលជាការលក់ផលិតផលតាមអនឡាញ ហើយបញ្ចេញកេរ្តិ៍ខ្មាសរបស់ស្ត្រី ។
  មន្ត្រីប៉ូលិសខណ្ឌទួលគោកបានបញ្ជាក់ឲ្យដឹងថា ការកោះហៅ នាង ថៃ ស្រីនាងមកសាកសួរនៅអធិការនគរបាលខណ្ឌទួលគោកនេះ គឺដើម្បីឲ្យនាងធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចប៉ូលីសខណ្ឌ ដោយអោយនាងបញ្ឈប់ការបង្ហោះឬឡាយវីដេអូ តាមហ្វេសប៊ុកដែលប៉ះពាល់ដល់កេរ្តិ៍ខ្មាសរបស់ស្ត្រីខ្មែរ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោយពីធ្វើការកិច្ចសន្យាជាមួយសមត្ថកិច្ចហើយ នាង ថៃស្រីនាង ក៏ត្រូវបានសមត្ថកិច្ច អនុញ្ញាតឲ្យត្រឡប់ទៅកាន់គេហដ្ឋានវិញនាងវិញហើយដែរនៅព្រឹកថ្ងៃដដែរនេះ។
   នាង ថៃស្រីនាង មានលំនៅ នៅក្នុងខុនដូមួយកន្លែងឈ្មោះពេជ្រ ចរណៃ នៅតាមផ្លូវ ៥១៤ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
   គួរបញ្ជាក់ថា ដើម្បីថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់ស្ត្រីខ្មែរ , និងដោយមើលឃើញពីភាពអនាធិបតេយ្យតាមរយៈការ LIVEតាមហ្វេសបុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាអោយសមត្ថកិច្ច បិទការ Live ទាំងឡាយណា ដែលជាការលក់ផលិតផលតាមអនឡាញ ហើយបញ្ចេញកេរ្តិ៍ខ្មាសរបស់ស្ត្រី ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និង លើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ “ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី” កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ថ្មីៗនេះ , សម្តេចតេជោ ហ៊ុន សែន បានបញ្ជាអោយក្រសួងមហាផ្ទៃ ធ្វើការងារក្នុងបទល្មើសបច្ចេកវិទ្យាដើម្បីពិនិត្យមើល និងចាត់វិធានការរាល់វីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួន ព្រោះនេះពិតជាបានប៉ះពាល់យ៉ាងខ្លាំងដល់កិត្តយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយកម្ពុជាក៏គ្មានច្បាប់អោយធ្វើបែបនោះដែរ។
ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានព្រមានចាត់វិធានការអ្នកដែលផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញមួយចំនួន ដែលមានការស្លៀកពាក់ស៊ិចស៊ី ជ្រុលនិយម ហើយធ្វើការផ្សព្វផ្សាយ(Live)លក់ផលិតផលរបស់ខ្លួនលើបណ្តាញសង្គមផ្សេងៗ ដែលនេះវាបានប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរយើងផងដែរ ។
   ភ្លាមៗក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន , នាង ថៃ ស្រីនាង ដែលលក់រ៉ូបថតស្ទើរចេញកេរ្តិ៍ភេទ តាម Facebook ហើយកំពុងរងការរិះគន់យ៉ាងខ្លាំងក្លា នោះ បានបញ្ចេញមតិមួយចំនួន ដែលមជ្ឈដ្ឋានជាច្រើនមើលឃើញថា មានចេតនាឌឺដងដាក់សម្តេចតេជោ ហ៊ុន សែន ។ នាង ថៃ ស្រីនាង សរសេរថា “ឈឺក្បាលណាស់ចង់ផឹកកាត់សាញ តែមានតាគោកខ្វះទឹក គិតមេចលូវស្តាប់ប្រសាស៍សម្តេចហេីយ ចង់ខ្យល់ មេីរទៅ ត្រូវដូរមុខរបរទៀតហេីយខ្ញុំសម្តេចអេីយសម្តេច ជួយសេង រ៉ូបខ្ញុំខ្លះទៅ យកទៅទុកក៏បានដែរ បេីសល់ច្រេីនម្លឹងៗ បានលុយឯណាសងគេ លោកអេីយលោក ឆ្កួតងាប់លូវហេីយខ្ញុំ ពេលនេះមានតែស្រាទេ យល់ចិត្តខ្ញុំ”៕
អត្ថបទដែលជាប់ទាក់ទង