ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៃ​ ស្រីនាង​ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នរគបាលបឹងកក់១​ ហៅមកអប់រំនិង​ ធ្វេីលិខិតសន្យា​ អោយឈប់ផុសវិឌីអូអាសអាភាស

45

ភ្នំពេញ៖ថៃស្រីនាងជាអ្នកលក់ផលិតផលថែរក្សាសម្ផស្សនិងតែងតែlive វីដេអូលក់បង្ហោះរូបភាពលក់រ៉ូបរាត្រីបង្ហាញភាពស៊ិចស៊ីបញ្ចេញសាច់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១នាំខ្លួនមកអប់រំហើយអ្នកលក់រ៉ូបរាត្រីរូបនេះក៏យល់ព្រមទទួលស្គាល់កំហុសរឿងឡាយវិដេអូSexy និងធ្វើកិច្ចសន្យាបញ្ឈប់មិនត្រូវឌឺដងតាមបណ្តាញតទៅទៀត។

លោកវរសេនីយ៍ទោសុខហេងអធិការនគរបាលខណ្ឌទួលគោកបានបញ្ជាក់ឲ្យដឹងថាថៃស្រីនាងដែលតែងតែផុសរូបភាពនិងវីដេអូខ្លីបលក់សម្លៀកបំពាក់សិចសុីជ្រុលហួសហេតុដែលធ្វេីអោយប៉ះពាល់យ៉ាងខ្លាំងដល់ទំនៀមទំលាប់ប្រពៃណីនិងកិត្តិយសរបស់ស្រ្តីខ្មែរត្រូវបាននាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោកដេីម្បីធ្វេីការអប់រំណែនាំនិងធ្វេីកិច្ចសន្យា  ហេីយថៃស្រីនាងក៏បានថតវីដេអូដេីម្បីធ្វេីការសុំទោសជាសាធារណ:ផងដែរ

សូមរំលឹកថាកាលពីពេលថ្មីៗនេះសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាឲ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ត្រូវបិទការLiveលក់ផលិតផលតាមអនឡាញដែលបញ្ចេញអស់កេរ្តិ៍ខ្មាសស្ត្រីព្រោះវាអាចនាំទៅដល់ការចាប់រំលោភបំពានផ្លូវភេទលើស្ត្រីក្នុងសង្គមបច្ចុប្បន្ននិងប៉ះពាល់ដល់តម្លៃសីលធម៌និងកិត្តិយសស្ត្រីខ្មែរ៕

 

អត្ថបទដែលជាប់ទាក់ទង