ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្នងការរងប៉ូលិសខេត្តកណ្ដាល ប្រជុំពង្រឹងការងារដល់កម្លាំង សមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយចុះបំពេញការងារក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង

67

 

កណ្ដាល៖ដោយអនុវត្តន៍តាមការណែនាំពីសំណាក់លោកស្នងការប៉ូលិសខេត្តកណ្ដាលទើបឡើងថ្មីក្នុងនោះលោកស្នងការរងប៉ូលិសខេត្តកណ្ដាលសេង សុទ្ធដែលទទួលផែនបន្ទុកការងារនៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយនិងលោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយព្រមទាំងនៅតាមបណ្ដាប៉ុស្ដិ៍ទាំង៨ប៉ុស្ដិ៍នៃអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយខេត្តកណ្ដាលនោះទោះបីមានការមមាញឹករវល់បំពេញការងាររដ្ឋបាលនៅតាមបណ្ដាប៉ុស្ដិ៍និងការងារចេញល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់ក្នុងន័យរក្សាការពារសន្តិសុខជូនដល់បងប្អូនប្រជាជនរស់នៅទូទាំងស្រុកកៀនស្វាយបានល្អប្រសើរតែក៏មិនអាចភ្លេចការងារចុះជួយសម្របសម្រួលចរាចរណ៍នៅតាមដងផ្លូវនានាពិសេសកំណាត់ផ្លូវជាតិលេខ១មុខផ្សារគគីរនិងនៅតាមមូលដ្ឋានភូមិឃុំក្នុងស្រុកកៀនស្វាយខេត្តកណ្ដាលដើម្បីជួយសម្រួលចរាចរណ៍ទៅដល់ក្មួយៗជាសិស្សានុសិស្សនៅតាមសាលារៀននានាក្នុងមូលដ្ឋានស្រុកកៀនស្វាយនៅពេលម៉ោងសិស្សានុសិស្សចូលសិក្សារៀនសូត្រនិងពេលម៉ោងចេញពីសាលារៀនវិលត្រឡប់ទៅកាន់លំនៅស្ថានវិញរៀងខ្លួនរបស់ក្មួយៗជាសិស្សានុសិស្សគឺដើម្បីសុវត្ថិភាពផងដែរពោលគឺការពារប្រសើរជាជាងព្យាបាល។នេះបើយោងតាមការបញ្ជាក់ពីសំណាក់លោកអធិការប៉ូលិសស្រុកកៀនស្វាយ ព្រុំ សំណាងបញ្ជាក់ប្រាប់ក្នុងកិច្ចប្រជុំពង្រឹងលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយកាលពីព្រឹកថ្ងៃទី១៩ខែកុម្ភះឆ្នាំ២០២០។

លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងទៀតថាចំពោះសកម្មភាពការងារនេះបន្ទាប់ពីបើកកិច្ចប្រជុំពង្រឹងការងារហើយនោះគឺកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយទាំងអស់និងកម្លាំងនៅតាមបណ្ដាប៉ុស្ដិ៍ទាំង៨នៃអធិការប៉ូលិសស្រុកកៀនស្វាយអោយតែដល់ពេលម៉ោងក្មួយៗជាសិស្សានុសិស្សចូលសិក្សារៀនសូត្រនិងពេលម៉ោងចេញពីសាលារៀនវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួននោះនិងពេលបងប្អូនអាជីវករផ្សារគគីរនឹងផ្សារក្រមួននៅតាមដងផ្លូវនានានៅជិតកន្លែងអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយបើកដំណើរលក់ដូរអីវ៉ាន់ដោយប្រជាជនគាត់មកពីគ្រប់ទិសទីមករកទិញអីវ៉ាន់នោះគឺកម្លាំងប៉ូលិសស្រុកកៀនស្វាយចុះទៅដល់ផ្សារនិងទៅដល់មុខក្លោងទ្វារសាលារៀននិមួយៗដោយសម្របសម្រួលចរាចរណ៍ជូនក្មួយៗជាសិស្សានុសិស្សធ្វើដំណើរឆ្លងកាត់ទទឹងផ្លូវដើម្បីសុខសុវត្ថិភាពពួកគាត់(សិស្សានុសិស្ស)ហើយការងារនេះធ្វើជាប្រចាំរៀងរាល់ពេលម៉ោងនៃថ្ងៃសិក្សារៀនសូត្រលើកលែងតែថ្ងៃអាទិត្យដែលជាថ្ងៃឈប់សម្រាកពីការសិក្សារៀនសូត្រនៅសាលា។តែចំពោះការងាររក្សាការពារនៅតាមទីផ្សារគឺកាន់តែបង្កើនការងារ ការពារសន្តិសុខ សុវត្តិភាពជូនបងប្អូនអាជីវករនិងប្រជាជនទ្វេរដងព្រោះចំថ្ងៃឈប់សម្រាកការងាររដ្ឋនិងតាមបណ្ដាក្រុមហ៊ុនឯកជននានា។

ជាមួយគ្នានេះដែរនៅពេលឃើញវត្តមានកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយចុះទៅសម្របសម្រួលចរាចរណ៍តាមដងផ្លូវជាតិលេខ១មុខផ្សារគគីរនិងផ្សារក្រមួននិងនៅមុខសាលារៀននិមួយៗនោះដោយដឹកដៃជូនក្មួយៗជាសិស្សានុសិស្សធ្វើដំណើរឆ្លងកាត់ទទឹងផ្លូវគឺដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួនទៅដល់សិស្សធ្វើអោយអាណាព្យាបាលសិស្សានុសិស្សនិមួយៗគាត់សប្បាយចិត្តដោយឃើញពីទង្វើល្អនិងសកម្មភាពការងារយ៉ាងផុលផុសពីកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយនិងកម្លាំងប៉ូលិសនៅតាមប៉ុស្ដិ៍និមួយៗចុះធ្វើការងារសង្គមក្នុងការរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈដោយជូនកូនចៅពួកគាត់ឆ្លងកាត់ផ្លូវប្រកបដោយសុខសុវត្ថិភាពខ្ពស់ហើយពួកគាត់ក្នុងនាមអាណាព្យាបាលសិស្សសូមគាំទ្រការងារនេះនិងអរគុណដល់បងៗសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយពិសេសលោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាងនិងលោកស្នងការរងប៉ូលិសខេត្តកណ្ដាលទទួលបន្ទុកការងារនៅស្រុកកៀនស្វាយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង