ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ហាគ្រួសារនិយម ​និងភាពមិនប្រក្រតីជំ​រឿ​ននៅ​ក្រសួ​ងផែ​ន​ការ កំពុងកសាងរបាយ​កា​រណ៍​ជូន​ស​ម្ដេច

48

ភ្នំពេញ ៖ នៅថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២០ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម បានចូលរួ​ម​ប្រជុំ ក្របខ័ណ្ឌឧត្តមក្រុម​ប្រឹក្សា​ពិ​គ្រោះ និងផ្ដល់យោបល់ជាមួយ​ក្រ​សួង​ផែ​នការ ដែលដឹកនាំដោយលោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ ដែលលោ​កបានរក​ឃើញបញ្ហាមិនប្រក្រតី​មួ​យចំ​នួ​ន លើការបន្លំ និងបំប៉ោងទិន្ន​ន័​យជំ​រឿន និងបញ្ហាប​ក្ខពួកក្រុមគ្រួសារ​និយម ដែលប្ដីជាអ​គ្គ​នាយក​ ប្រពន្ធជាអគ្គនា​យ​ករ​ង។

នៅក្នុងកិច្ចប្រជុំនេះលោក វិល្លាមបានលើកឡើងនូវទិដ្ឋភាព សំខាន់ចំ​នួន២៖

១ ៖ គឺមូលហេតុពា​ក់ព័​ន្ធ​និងការបាត់ប្រ​ជា​ជនជា​ក់​ស្ដែង ដូចនៅខេត្តព្រៃវែងបាត់​អ​ស់២​០ម៉ឺននាក់ សរុបទៅគឺខុសពីឆ្នាំ ​២​០១៣ ជាពិសេស របាយការណ៍ផ្លូវ​កា​រនៃ​ចំនួនពលរដ្ឋនៅ​ភ្នំ​ពេញ ដែលលទ្ធផលមួយគឺ ​នៅ ឆ្នាំ ២០១៩ ពលរដ្ឋសរុប ១លាន៤សែននាក់​ ឯ​នៅលទ្ធផលផ្លូ​វការ ​បែរជាមានចំនួន ដល់ទៅ ២លាននាក់ជាង ដែល​ជាតម្រុយនៃការបំ​ប៉ោ​ងរបា​យកា​រ​ណ៍ ​។

ជាពិសេសលោក ក៏បានទាមទារឲ្យ​បំ​ភ្លឺចំ​ពោះ ភស្តុតាង ដែលឧត្តមក្រុមប្រឹក្សាបា​ន​រ​កឃើញ ជា Clip សំឡេងរប​ស់​លោកស្រី រដ្ឋលេខាធិការ​បា​នបញ្ជា ទៅរដ្ឋបាលថ្នាក់ក្រោម​ជា​តិ​ គឺភូមិឃុំ ឲ្យទៅផ្ទះណាដែលបិទទ្វារ ​ហើយយកព័ត៌មា​ន​ដែល​ភូមិ​ឃុំ​ មានស្រាប់កែច្នៃបំ​ពេ​ញឈ្មោះ​ ពលរដ្ឋចូល​ដើម្បីឲ្យឡើងតួលេខ ព្រោះបារម្ភថាបាត់​ប្រ​ជាជ​ន​ច្រើនពេក។

២ ៖ ពាក់ព័ន្ធនឹងករ​ណី​គ្រួសា​រ និយមម្នាក់ ដែល​ប្ដីជា​អ​គ្គនាយក ប្រពន្ធជាអគ្គនា​យ​ក​រង ប្ដីទៅណាមកណាផ្ទេ​រ​ភារ​កិច្ច​ឲ្យប្រ​ព​ន្ធធ្វើស្ដីទី ដែលក​ត្តាគ្រួសា​រនិ​យ​មនេះ ជាកត្តាមួយដែលពលរដ្ឋ​ភាគ​ច្រើនពុំមានការពេ​ញ​ចិត្ត​នោះទេ​៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង