ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យផ្តើមដោយ ទុស្សេរចរន្តអគ្គីសនីឆេះ លេបត្របាក់លំនៅឋានពលរដ្ឋនៅស្រុកឆ្លូង

251

 

ផ្ទះឈើប្រកក្បឿងយ៉ាងហោច៣ខ្នងផ្ទះ ដែលស្ថិតនៅក្បែរៗគ្នា ក្នុងភូមិឈ្នៃ ឃុំឆ្លូង ស្រុកឆ្លូង បានរងការឆាបឆេះដោយអគ្គីភ័យកាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ។

ក្រៅពីមានផ្ទះឈើធំៗ៣ខ្នងបានរងការឆេះម៉ដ្ឋ ក្រៅពីនោះអគ្គីភ័យក៏បានឆេះរាលដាល ដល់ជញ្ជាំផ្ទះ២ខ្នងទៀតដែលនៅក្បែរនោះផងដែរ តែត្រូវរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាន និងអធិការដ្ឋានចេញជួយបាញ់ពន្លត់និងទប់ស្កាត់ទាន់ពេល។

លោកឧត្តមសេនីយ៍ត្រីច្រឹង ផល្លី ស្នងការរងនិងលោកវរសេនីយ៍ឯក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង បានដឹកនាំរថយន្តពន្លត់អគ្គីភ័យខេត្តនិងស្រុកចុះជួយអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ជាច្រើនឡាន។

នគរបាលបានកំណត់ជាជំហានដំបូងថា គ្រោះអគ្គីភ័យនេះគឺផ្តើមដោយសារទុស្សេចរន្តអគ្គីសនី ខណះមានលំនៅឋានខ្លះត្រូវបានចាក់សោរ ដោយម្ចាស់ផ្ទះមិននៅ។

មហន្តរាយដោយអគ្គីភ័យនេះ មិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ គឺមានតែសម្ភាៈ របស់របរប្រើប្រាស់ និងលុយកាក់ចំនួនជាច្រើនម៉ឺនដុល្លារត្រូវបានបាត់បង់ក្នុងហេតុការណ៍មួយនេះ៕

អត្ថបទដែលជាប់ទាក់ទង