ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុគ យក្សផ្លែដែលទើបចាញ់កាំឡៃ យុគនោះណាត់ថៃចំណូលថ្មីមួយរូបទៀតសាកថ្វីដៃ

68

 

ភ្នំពេញ៖អ្នកប្រដាល់ពូកែឌឺរបស់កម្ពុជាយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធបានណាត់ប្រកួតជាមួយអ្នកបប្រដាល់ចំណូលថ្មី

​ថៃខុន ផប់ដាយ(Khon Phopday)សាកថ្វីដៃលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២២កុម្ភៈនេះ ។

នេះជាការប្រកួតមួយដែលយក្សផ្លែត្រូវការឈ្នះបន្ទាប់ពីជំនួបជាមួយអ្នកប្រដាល់បរទេសប៉ុន្មានប្រកួតចុងក្រោយនេះគេចាញ់

​រហូតនោះ ។កាលពីសប្ដាហ៍មុនយក្សផ្លែប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃកាំឡៃ យុគ(Kamlay yuK)ដោយពិន្ទុហើយពេលនេះគេត្រូវជួបជាមួយ

ខុន ផប់ដាយដែលជាអ្នកប្រដាល់ទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំបូង ។

យក្សផ្លែជាអ្នកប្រដាល់ដែលមានផ្លែវ៉ៃល្អតែគេហាក់មានអំណួតព្រមទាំងចូលចិត្តបញ្ចេញនូវកាយវិការចំអកដាក់គូប្រកួតក្នុង

​ខណៈដែលគូប្រកួតវ៉ៃគេចូលបានល្អនោះ ។ភាពចំអកឡកឡឺយនេះប្រសិនបើគេឈ្នះគូប្រកួតនោះមិនជាបញ្ហាឡើយតែបើចាញ់វិញនោះ

​វាជារឿងអាម៉ាស់មួយ ។

ចំពោះខុន ផប់ដាយមិនមាននរណាដឹងថាគេមានសមត្ថភាពប៉ុណ្ណានោះទេតែមន្ត្រីផ្គូរផ្គងហ៊ានដាក់ឲ្យប្រកួតជាមួយយក្សផ្លែ

​បែបនេះគេទំនងជាមិនអនម់នោះទេ ។បើតាមការឲ្យដឹងនោះថាអ្នកប្រដាល់ថៃរូបនេះធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗនៅប្រទេស

​របស់គេ ។

អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៧ដងឈ្នះ៦៨ដង ចាញ់៧ដង និងស្មើពិន្ទុ២ដង ។ចំពោះអ្នកប្រដាល់កម្ពុជាយុគ

យក្សផ្លែវិញនោះគេមានប្រវត្តិប្រកួតចំនួន១៧០ដង ឈ្នះ១៣៧ដងចាញ់២៧ដង និងស្មើពិន្ទុ៦ដង ។នរណានឹងឈ្នះក្នុងការប្រកួតនេះ ?

អ្នកប្រដាល់ឡុង សំណាងក្លិបសាលវ័ន្ដកីឡាត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃដែន ភីឈីត(Den Phechhit)

ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

ដែន ភីឈីតមិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបនោះទេ ។គេធ្លាប់ឆ្លងដែនមកប្រកួតនៅស្រុមខ្មែរជាញឹកញាប់ណាស់

​ដែលការប្រកួតភាគច្រើនរបស់គេតែងតែបានទទួលជ័យជំនះ ។គេជាអ្នកប្រដាល់ចូលចិត្តលេងជង្កង់ កណ្ដាប់ដែ ទាត់ ចំពោះកែងរបស់

គេមិនសូវជាអស្ចារ្យប៉ុន្មានឡើយ ។

ចំពោះសំណាងវិញគឺល្អទាំងព្រមតែម្ដងមិនតែប៉ុណ្ណោះកម្លាំងរបស់គេក៏អស្ចារ្យមិនតែប៉ុណ្ណោះភាពអំណត់របស់គេក៏ខ្លាំងដែរ ។

អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៩៨ដង ឈ្នះ៨៤ដង ចាញ់១១ដង និងស្មើពិន្ទុ៣ដង ។ចំពោះអ្នកប្រដាល់ថៃដែន ភីឈីតវិញ

នោះគេមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៧២ដង ចាញ់១៤ដង និងស្មើពិន្ទុ១ដង ។នរណាជាអ្នកឈ្នះ ?

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះអេលីត ផានិតក្លិបប៉ែន កាក់គុនខ្មែរប្រកួតជាមួយអ្នកប្រដាល់លីន​ សេងហុងក្លិបបូរីរាជ

​សីហ៍មានរិទ្ធដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។រ៉ែម រាជក្លិបអង្គរមានជ័យខេត្តសៀម រាបប្រកួតជាមួយអ្នកប្រដាល់ខាំ សូរិយា

​ក្លិបរ៉ាហាប់ស្វាយប៉ាក ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

អ្នកប្រដាល់ជើងចាស់២រូបបានណាត់ប្រកួតគ្នាគឺលួន សុខខេងក្លិបពុទ្ធសេរីវង្សប្រកួតជាមួយអ្នកប្រដាល់ចៅ ផលឌឿមកពីក្លិប

​សំរោងកោងកីឡាខេត្តបាត់ដំបងដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង