ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូទឹក អុក ជិះសេះនឹងមាននៅ ក្នុងការប្រកួតកីឡាជាតិលើកទី៣

141

ភ្នំពេញ៖នាល្ថាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក ព្រុំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា តំណាងឲ្យលោក អ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាបានដឹកនាំកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិទំាង៣០ជាលើកទី៣នៃកិច្ចប្រជុំត្រៀមលក្ខណៈការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០នៅសាលប្រជុំនាយកដ្ឋាន។

អ្វីដែលសំខាន់នោះដំបូងឡើយក្រសួងអប់រំយុវជន និង នីឡាសម្រេចដាក់តែ៣០ប្រភេទកីឡាប៉ុណ្ណោះទៅក្នុងការប្រកួតនេះតែ

ពេលនេះកីឡាចំនួន៣ប្រភេទទៀតត្រូវបានដាក់បន្ថែមគឺម៉ូតូទឹកអុកចត្រង្គនិងជិះសេះ។ហេតុនេះប្រភេទកីឡាដែលដាក់ឲ្យប្រកួតមានចំនួន

៣៣គឺកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់, វាយសី, វាយកូនបាល់, វាយកូនឃ្លីលើតុ, ចំបាប់, តេក្វាន់ដូ W.T.F របស់កូរ៉េខាងត្បូង, ហែលទឹក, ល្បុក្កតោ, កាយសម្ព័ន្ធ, ប្រដាល់សាកល, ហ្សូរិនជីកាំប៉ូ និង តេក្វាន់ដូ I.T.F របស់កូរ៉េខាងជើង។ការ៉ាតេដូ, ប្រដាល់គុនខ្មែរ, យូដូ, ទ្រីយ៉ាត្លុង, សូហ្វតិន្នីស, បេស្បល, ប្រណាំងកង់, សីដក់, កីឡាបាញ់កាំភ្លើង  វ៉ូវីណាម ម៉ូតូទឹក អុកចត្រង្គ និងកីឡាជិះសេះ។

 

លោកព្រុំប៊ុណ្ណយីបានមានប្រសាសន៍ថាគ្រប់ប្រភេទកីឡាទំាងអស់របស់សហព័ន្ធកីឡាជាតិត្រូវតែមាន៥រាជធានីខេត្តក្រុងចូលរួមទើបដាក់ឲ្យប្រកួតជាផ្លូវការ ប្រសិនបើមាន៣ ឬ៤រាជធានីខេត្តមិនដាក់ឲ្យប្រកួតជាផ្លូវការទេ ដោយឲ្យសហព័ន្ធតាមប្រភេទកីឡាគិតថា ការប្រកួតជាការសម្តែងឲ្យសហព័ន្ធគិតគូរប្រាក់រង្វាន់លើកទឹកដោយខ្លួនឯង និងគ្មានមេដាយជូនតាមគោលការណ៍កីឡាជាតិឡើយ។

ប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ មានប្រភេទកីឡាចំនួន១៥ វិញ្ញាសាមានចំនួន ១៨៩ រាជធានី-ខេត្តចំនួន២៥ ដោយមានមន្រ្តីដឹកនាំ និងគ្រូបង្វឹក មានចំនួន ៥៣១ នាក់ កីឡាករចំនួន ១៤៩៧ នាក់ កីឡាការិនីមានចំនួន ៦០៩ នាក់ សរុបចំនួន ២៦ ៣៧ នាក់ ។ ចំណែកកីឡាជាតិលើកទី២ ឆ្នាំ២០១៨ មានប្រភេទកីឡាចំនួន២៧ វិញ្ញាសាមានចំនួន ២៧៤ រាជធានីខេត្ត ២៥ និង៣ក្រសួងគឺ ក្រសួងការពារជាតិ មហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រ្តីដឹកនាំ និងគ្រូបង្វឹក មានចំនួន ៧៥៩ នាក់ កីឡាករចំនួន ២២៨៤ នាក់ កីឡាការិនី មានចំនួន ៩៩៩ នាក់សរុបចំនួន ២៦ ៣៧ នាក់។ ការប្រកួតកីឡាជាតិលើកទី២មានរហូតដល់២៧ប្រភេទកីឡា ដូច្នេះក្រុមគណៈកម្មការត្រូវជ្រើសរើសយកទីលានចំនួន៤ខេត្ត-រាជធានីរៀបចំធ្វើ គឺរាជធានីភ្នំពេញ ខេត្តកែប កំពត និងខេត្តកំពង់ធំ ។

 

អត្ថបទដែលជាប់ទាក់ទង