ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

192

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថាដោយស្តីពីករណី៖ បង្រ្កាប ល្បែងស៊ីសង (អាប៉ោង)ក្នុងនោះចាប់ឃាត់ខ្លួនអ្នកញៀនល្បែងសុីសងបាន៤នាក់ខណៈពេលពួកញៀនល្បែងកំពង់បើកលេងសុីសងនៅក្នុងភូមិ
នៅចំណុច ៖ផ្ទះឈ្មោះ គូវ ផាត ភេទ ប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិ ខ្មែរ ស្ថិតនៅភូមិ ឈើទាល២ ឃុំឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី១៩ខែកុម្ភះឆ្នាំ២០២០នេះ។
លោកអធិការអោយដឹងទៀតថាចំពោះជនសង្ស័យ៖ មាន ចំនួន៤នាក់នោះរួម
ទី១. ឈ្មោះ ជា វណ្ណះ ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិចំការចេក ឃុំ ព្រៃញី ស្រុក សំពៅមាស ខេត្ត ពោធិ៍សាត់ មុខរបរ កសិករ ( ឃាត់ខ្លួន ) ។
ទី២ឈ្មោះ អ៊ុំចំរើន ភេទ ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ ចន្លក់ ឃុំ គគីរ ស្រុក កៀនស្វាយ ខេត្ត កណ្តាល មុខរបរ កសិករ ( ឃាត់ខ្លួន ) ។
ទី៣. ឈ្មោះ ឃុន ធី ភេទ ប្រុស អាយុ ៦១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិកំពង់ស្វាយ ឃុំ កំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត កណ្តាល មុខរបរ កសិករ ( ឃាត់ខ្លួន ) និងទី៤ឈ្មោះ ប៉ិច ឡេងហៃ ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិកោះប្រាក់ ឃុំ ភូមិធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល មុខរបរ កសិករ ( ឃាត់ខ្លួន ) ។
ចំពោះវត្ថុតាងចាប់យករួមមាន:មេអាប៉ោងចំនួន ០២ ,ចានអាប៉ោងចំនួន ០១,កំរាល មានលេខសម្រាប់ចាក់អាប៉ោងចំនួន ០១,គំរបជ័រពណ៌ក្រហមសម្រាប់គ្របអាប៉ោង ចំនួន ០១ ,ម៉ូតូមួយគ្រឿង ម៉ាក Scoopy I ពណ៍សរ ពាក់ស្លាក់លេខ ភ្នំពេញ 1CN .2364,កូនកន្សែងដៃសម្រាប់ជូតមេអាប៉ោង ចំនួន ០២,សៀវភៅសម្រាប់កត់លេខអាប៉ោង ចំនួន ០២ ក្បាល,ចានជ័រតូចពណ៌ក្រហម សម្រាប់ដាក់ខ្សាច់ទ្រចានអាប៉ោង ចំនួន ០១ ,ទូរសព្ទ័ដៃចំនួន០៣ គ្រឿង ម៉ាក ViVo ពណ៌ ខៀវ ចំនួន ០១ គ្រឿង ម៉ាក NoKia អុិនចុចពិល ចំនួន០២ គ្រឿង ពណ៌ ខ្មៅ ០១ គ្រឿង និង ពណ៌ ខៀវ ០១ គ្រឿង ,ប្រាក់រៀល ចំនួន 60 មុឺនរៀល,បុិចខៀវ ចំនួន ០២ ដេីម ។
លោកព្រុំ សំណាងបានអោយដឹងទៀតថានៅថ្ងៃខែឆ្នាំកើតហេតុខាងលើ កម្លាំងជំនាញនគរបាលយុត្តិធម៌ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឈើទាល ធ្វើការល្បាតក្នុងភូមិសាស្រ្ត ឃុំឈើទាលមានប្រជាពលរដ្ឋល្អបានរាយការណ៍មកសមត្ថកិច្ចថា មានគេកំពុងលេងល្បែង ស៊ីសង (អាប៉ោង ) នៅចំណុចផ្ទះ ឈ្មោះ គូវ ផាត ភេទ ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិ ខ្មែរ មានមុខរបរ នៅផ្ទះ( ជេីងពិការស្វិតជេីងទាំងពីរ ) នៅភូមិ ឈើទាល២ ឃុំ ឈើទាល ស្រុក កៀនស្វាយ ខេត្ត កណ្ដាល ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ពេលដែលឃើញប៉ូលិសយើងទៅដល់ អ្នកលេងល្បែងសុីសងទាំងអស់នោះបាននាំគ្នារត់បាតជើងឡើង(ស)ព្រៀតពេញភូមិប៉ុន្តែកម្លាំងសមត្ថកិច្ចបានឃាត់បាន ជនសង្ស័យបាន ចំនួន០៤នាក់ ជាបន្តបន្ទាប់នឹងវត្ថុតាងដូចបានរៀបរាប់ខាងលើនៅកន្លែងកើតហេតុផងដែរ។ក្រោយពីធ្វើការបង្រ្កាបរួច កម្លាំងសមត្ថកិច្ចបាននាំយក ជនសង្ស័យទាំង ៤ នាក់ នឹង វត្ថុតាងមកសាកសួរបន្ត នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។
នៅពេលសួរនាំរួចអ្នកទាំង ៤ នាក់ បានសារភាពថា ពួកគាត់ពិតជាបាននាំគ្នាប្រព្រឹត្តលេងល្បែងសុីសង (អាប៉ោង) ប្រាកដមែន កម្លាំងជំនាញ ព្រហ្មទណ្ឌស្រុកកំព់ងបន្តនីតិវិធីតាមផ្លូូវច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង