ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនរកសុីជួញដូរគ្រឿងញៀន ត្រូវ ប៉ូលិសបង្រ្កាប

51

 

ភ្នំពេញ៖លោកឡូ ភារម្យ អធិការរងប៉ូលិសខណ្ឌច្បារអំពៅទទួលបន្ទុកផ្នែកបង្រ្កាបគ្រឿងញៀនបានអោយដឹងថាដោយនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះបានសហការណ៍ជាមួយកម្លាំងជំនាញប៉ូលិសខណ្ឌច្បារអំពៅ ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នៅត្រង់ចំណុចខ្ទមចាស់ ផ្លូវលំ ភូមិ ជ្រោយអំពិល២ សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពីបទ : ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ជនសង្ស័យឈ្មោះ ម៉ៅ វិបុល ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ ជ្រោយអំពិល១ សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ដកហូតបានវត្ថុតាងរួមមាន៖ក្រាមពណ៌សថ្លា ចំនួន១៣ កញ្ចប់,ដែកកេះចំនួន២ ,ឧបករណ៍សម្រាប់ជក់គ្រឿងញៀនចំនួន០៤កំប្លេ (បំពង់កែវជក់គ្រឿងញៀនចំនួន ០៣ និង ដបជក់គ្រឿងញៀន ០១),ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១,កន្ត្រៃចំនួន ០២,កាំបិតចំនួន ០១,ទុយោសម្រាប់ចូកគ្រឿងញៀនចំនួន ទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង