ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​វ័យ​ចំណាស់​ ២​ នាក់​ ត្រូវ​រថយន្ត​បុក​ស្លាប់​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​

54

កោះកុង៖ នៅថ្ងៃទី១៩កុម្ភៈ២០២០នាវេលាម៉ោង២០: ៣០នាទីយប់នៅលើផ្លូវជាតិលេខ៤៨ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥៣៦ស្ថិតក្នុងភូមិតាំកន់ឃុំកណ្តោលស្រុកបូទុមសាគរមានករណីគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងលេីកបង្ករឡេីងដោយរថយន្ត០១គ្រឿងប្រភេទរថយន្តដឹកទំនិញ​ (ពុំទាន់ស្គាល់អត្តសញ្ញណ​ ) បើកបរទិសដៅពីរកើតទៅលិចមកដល់ចំណុចកើតហេតុបានបុកម៉ូតូ០១គ្រឿង(ទិសដៅផ្ទុយគ្នា) ម៉ូតូម៉ាកវេចពណ៌ក្រហមពាក់ស្លាកលេខព្រះសីហនុD ២៩១៩បណ្តាលអោយស្លាប់មនុស្សចំនួន០២នាក់ប្រុសរីឯអ្នកបើកបររថយន្តបង្ករបានបើករត់គេចខ្លួនបាត់បច្ចុប្បន្នកម្លាំងយេីងកំពុងធ្វើការស្រាវជ្រាវ

ស្នងការដ្ឋាននគរបាលខេត្តកោះកុងបានឲ្យដឹងថាជនរងគ្រោះទីមានឈ្មោះមុិវមឿនភេទប្រុសអាយុ៥០ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិឈូកឃុំជីខលើស្រុកស្រែអំបិល(ស្លាប់​)ជនរងគ្រោះទីមានឈ្មោះផាត់សុផារីភេទប្រុសអាយុ៥៣ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិឈូកឃុំជីខលើស្រុកស្រែអំបិល(ស្លាប់​)​

បច្ចុប្បន្នសពជនរងគ្រោះទាំងពីរនាក់ខាងលើកម្លាំងយើងបានប្រគល់ជូនគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី

អត្ថបទដែលជាប់ទាក់ទង