ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បដិវត្តន៍សម័យអាកូរ៉ូណា?

70

-វេបសាយចិនShanghaiistបានហៅស្ថានការណ៍ពេលនេះថា «បដិវត្តន៍វប្បធម៌»សម័យអាកូរ៉ូណាព្រោះពេលនេះនៅសៀងហៃមនុស្សជួបជុំគ្នាលេងបៀរចាប់ពី៤នាក់ត្រូវតែមានទោស។ក្នុងរូបប៉ូលីសកំពុងលីតុនិងនាំអ្នកទោស«បដិវត្តន៍វប្បធម៌»សម័យអាកូរ៉ូណាទៅបកនៅប៉ុស្ត៍។
-វេបសាយអង់គ្លេសផ្សាយថាប៉ូលីសអង់គ្លេសកំពុងភ័យញ័រប្រាណ និងត្រូវឃុំទុកមួយឡែកដែរ បន្ទាប់ពីទៅចាប់ខ្លួនមិត្តនារីចិនម្នាក់មិនមែនសញ្ជាតិអង់គ្លេសម្នាក់កាលពីថ្ងៃទី១៧ហើយ ស្រាប់តែព្រឹកបន្ទាប់ នារីនោះចេញរោគសញ្ញានិងបញ្ជូនទៅតេស្តរកជំងឹអាកូរ៉ូណា។
-កប៉ាល់កំសាន្តDiamond Princessមានអ្នកជំងឹឆ្លងវីរុសអាកូរ៉ូណាឡើងដល់៦២១នាក់ជាងហើយក្នុងចំណោមអ្នកដំណើរជាង ៣៧០០នាក់។
-ជប៉ុនបានយល់ព្រមអោយប្រទេសនីមួយៗដែលមានអ្នកដំណើរនៅលើកប៉ាល់Diamond Princessអោយដឹកចេញយកទៅផ្ទះទៅ ពិបាកណាស់ ដែលនាំអោយមានការរិះគន់ជប៉ុន។អ្នកដំណើរចេញពីកប៉ាល់នោះបានទៅដល់ប្រទេសកំណើតខ្លះហើយ តែមកដល់ក្នុងសភាពដូចអ្នកទោស«បដិវត្តន៍វ»សម័យអាកូរ៉ូណា ។
-រដ្ឋមន្រ្តីការបរទេសអាស៊ាននិងចិនបានមកជួបជុំគ្នាក្នុងទីក្រុង វៀងច័ន្ទប្រទេសឡាវកាលពីថ្ងៃទី១៩កុម្ភះនេះនិងបានពិភាក្សាអំពីបញ្ហាជំងឹរាតត្បាតCovid-19កាលពីយប់នោះ ហើយរំពឹងថានឹងមានការពិភាក្សាគ្នារឿងនេះ ធំនៅថ្ងៃទី២០កុម្ភះនេះ។
-ស្ងាត់ៗប្រទេសអ៊ីរ៉ង់បានប្រកាសម្សឹលមិញថាមានប្រជាជនខ្លួន វ័យចំណាស់២នាក់បានស្លាប់ដោយពិនិត្យឃើញមានផ្ទុកវីរុសCovid-19។

អត្ថបទដែលជាប់ទាក់ទង