ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទមន្ទីរពេទ្យរបស់ជនជាតិចិនឈ្មោះថៃខាង បានបំភ្លៃព័ត៌មានពាក់ព័ន្ធវីរុសកូរ៉ូណា(COVID-19)

4

ខេត្តព្រះសីហនុ៖អាជ្ញាធរខេត្តព្រះសីហនុសម្រេចបិទមន្ទីរពេទ្យរបស់ជនជាតិចិនមួយដែលមានឈ្មោះថា«ថៃខាង» ក្រោយរកឃើញថាមន្ទីរពេទ្យនេះគ្មានលិខិតអនុញ្ញាតិពីក្រសួងសុខាភិបាលនិងបានបំភ្លៃព័ត៌មានពាក់ព័ន្ធវីរុសកូរ៉ូណា(COVID-19) ដែលនាំឲ្យមានភាពចលាចលដល់សង្គមនេះបើតាមការបញ្ជាក់របស់លោកគួចចំរើនអភិបាលខេត្តព្រះសីហនុប្រាប់បណ្តាញផ្សព្វផ្សាយនៅព្រឹកថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២០។

  ការចុះបិទមន្ទីរពេទ្យរបស់ជនជាតិចិននេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២០មានទីតាំងស្ថិតនៅភូមិ៣សង្កាត់លេខ៤ក្រុងព្រះសីហនុ

លោកអភិបាលខេត្តមានប្រសាសន៍បញ្ជាក់បន្ថែមថាកាលពីថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០២០មានជនជាតិចិនម្នាក់ឈ្មោះSu YongYun បានទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យខាងលើនេះដោយមិនមានអាការៈក្តៅខ្លួននោះទេប៉ុន្តែខាងមន្ទីរពេទ្យជនជាតិចិនមួយនេះដាក់ការសង្ស័យថាមានវីរុសកូរ៉ូណា។បន្ទាប់ពីកើតមានដំណឹងនេះឯកឧត្តមភិបាលខេត្តបានអន្តរាគមន៍ភ្លាមៗដោយសម្រេចយកសំណាករបស់ជនជាតិចិនដែលសង្ស័យនោះទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រតែលទ្ធផលជនជាតិចិនរូបនោះមិនមានវីរុសកូរ៉ូណានោះទេ។

នៅប៉ុន្មានថ្ងៃក្រោយមកជនជាតិចិនដដែលរូបនោះបានទៅពិនិត្យនៅមន្ទីរពេទ្យថៃខាងជាថ្មីម្តងទៀតហើយមន្ទីរពេទ្យនេះនៅតែបំភ័យអ្នកជំងឺថាមានជំងឺកូរ៉ូណា។ដោយមិនអស់ចិត្តឈ្មោះSu YongYun បានមកពិនិត្យនៅមន្ទីរពេទ្យឯកជនមួយនៅភ្នំពេញហើយមន្ទីរពេទ្យនោះក៏បញ្ជូនសំណាករបស់ឈ្មោះSu YongYun ទៅពិនិត្យជាថ្មីម្តងទៀតនៅវិទ្យាស្ថានប៉ាស្ទ័រតែលទ្ធផលបញ្ជាក់ថាគ្មានវីរុសកូរ៉ូណាទេ។ដោយសារតែការបំភ្លៃព័ត៌មាននេះបានធ្វើឲ្យមានការចលាចលតៗគ្នាហើយជាមន្ទីរពេទ្យបើកដំណើរការគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាលផងនោះទើបអាជ្ញាធរសម្រេចបិទមន្ទីរពេទ្យនេះ៕

អត្ថបទដែលជាប់ទាក់ទង