ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

COVID-19៖ អ្នកស្លាប់នៅ​ចិន​កើន​ដល់​ជា​ង ២.១០០នាក់ ខណៈករណីឆ្លងធ្លាក់ចុះ​យ៉ា​ង​ខ្លាំង

71

 

ចិនបានប្រកាសថា​ ករណីឆ្លងវីរុ​​សកូ​រ៉ូ​ណា ឬ COVID-19 មានការធ្លាក់ចុះ​យ៉ា​ង​ខ្លាំ​ង ប៉ុន្តែអ្នកវិទ្យាសាស្រ្ត​ព្រ​មា​ន​ថា​​ វីរុសនោះអាចរីករាល​ដាលកា​ន់តែ​ស្រួលជា​ងអ្វី​ដែលយើ​ងជឿពី​មុ​នម​ក។

តួលេខអ្នកឆ្លងវីរុសមរណៈនេះ​ ​មានត្រឹមតែ ៣៩៤ករណីប៉ុណ្ណោះកា​ល​ពីថ្ងៃ​ពុធម្សិ​លមិ​ញ​ មានការធ្លាក់ចុះយ៉ាង​ខ្លាំ​ងបើ​ធៀបទៅ​នឹង​ថ្ងៃ​អង្គារ ដែលមានការឆ្ល​ង​រ​ហូ​តដល់ ១.៧៤៩ករ​ណី​។ នេះបើតាមគណៈកម្មការ​សុ​ខភា​ពជា​តិរ​ប​ស់ចិន ឲ្យដឹងនៅថ្ងៃព្រហស្ប​តិ៍​នេះ​។

ចំនួនការឆ្លងសរុបនៅក្នុង​ប្រ​ទេសចិ​នបា​នកើ​ន​ដល់ ៧៤.៥៧៦ករណី ខណៈអ្នកស្លាប់បានកើ​ន​ដ​ល់ ២.១១៨នាក់ នៅចុងថ្ងៃពុធម្សិល​មិ​ញនេះ​។ អ្នកស្លាប់ថ្មីនៅ​ក្នុ​ង​ខេត្ត ហូបេ មានចំនួន ១០៨នាក់ ក្នុងនោះមាន ៨៨នាក់ស្លាប់នៅទីក្រុងវូ​ហា​ន​ នៃខេត្តនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃពុធម្សិល​មិ​ញ​នេះ អ្នកវិទ្យាសាស្រ្តបានចុះផ្សាយ​កា​ររ​កឃើ​ញប​ឋម ដោយបានលើ​ក​ឡើ​ង​ថា វីរុសកូរ៉ូណាអា​ច​រីករា​លដា​ល​យ៉ា​ង​ស្រួល រួមមានតាមរយៈអ្នកជំ​​ងឺដែល​គ្មានរោ​គ​សញ្ញា​៕​

អត្ថបទដែលជាប់ទាក់ទង