ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ករណី​​​រំលោ​ភ​សេ​ព​សន្ថវៈ​ កាលពី​៤ឆ្នាំមុន

151

 

​ខេត្តកណ្ដាល​៖​ ​ជនសង្ស័យ​​ម្នាក់​ ដែលជាប់ពាក់ព័ន្ធករ​ណី​​រំ​លោភ​​សេពស​ន្ថ​វៈ ​កាលពី​​ឆ្នាំ​២០១៦ ហើយបានរត់គេចខ្លួនអស់ជាច្រើ​ន​ឆ្នាំ ​ត្រូវបានសមត្ថកិច្ចនគរបា​ល​ស្រុក​ខ្សាច់កណ្តាល ឃាត់ខ្លួន អនុវត្ត​តាម​ដីកា​​​បង្គា​ប់​ឲ្យ​​​​ចាប់​ខ្លួន ។

ដោយ​អនុវត្ត​តាម​ដីកា​ប​ង្គា​ប់​​ឲ្យ​ចាប់ខ្លួន​លេខ​​​ ២៨៩​ ចុះ​ថ្ងៃ​ទី​ ១៩​ ខែឧសភា​ ឆ្នាំ​២០១៧​ របស់​លោក​ ផូង​ វណ្ណ​ ចៅក្រម​ជំនុំជម្រះ​​ ​នៃ​សាលាដំបូង​ខេត្តកណ្តា​ល​​ កម្លាំង​អធិការដ្ឋាន​​​នគ​របាល​​​ស្រុក​ បាន​សហការ​ជាមួយ​ក​ម្លាំ​ង​​ប៉ុស្តិ៍​​នគរបាល​រដ្ឋបាល​ពុ​​ក​ឬ​ស្សី​ បាន​ធ្វើការ​ស្រាវជ្រាវ​ និង​ប​ង្ក្រា​ប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នា​​ក់​ ករណី​រំលោភ​សេពស​ន្ថ​វៈ​ ប្រព្រឹត្ត​នៅ​ ភូមិ​ពុក​ឬ​ស្សី​លើ​​ ឃុំ​ពុក​ឬ​ស្សី​ ស្រុក​ខ្សាច់កណ្ដា​ល​ ខេ​ត្ក​​ក​ណ្តាល​ កាលពី​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៦​ ។​

មន្ត្រី​នគរ​បា​ល​​ស្រុក​​ខ្សា​ច់ក​ណ្ដា​ល​​ បាន​ឲ្យ​ដឹង​ថា​​​​ ជនជាប់ចោទ​ឈ្មោះ​ ​ឃឺ​ន​ ច​ន្ធី​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ កសិករ​ ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​​​ពុក​​ឬ​ស្សី​លើ​ ឃុំ​ពុក​ឬ​ស្សី​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្តាល​ ។​ ជនជាប់ចោទ​ត្រូវ​បាន​ន​គ​របា​ល​ឃា​ត់​ខ្លួន​ នៅ​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ កាលពី​វេលា​ម៉ោង​​៩​​​ព្រឹក ស្ថិត​នៅ​ត្រង់​ចំណុច​​ ភូមិ​ពុក​ឬ​ស្សី​លើ​ ឃុំ​ពុក​ឬ​ស្សី​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ។​

​បច្ចុប្បន្ន​ជនសង្ស័​យ​ ត្រូវ​បាន​សមត្ថកិច្ច​ជំនា​ញ​​ក​សាង​​សំ​ណុំរឿ​ង​ ​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង