ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌបឹងកេងកង៖ បើកកិច្ចប្រជុំណែនាំ ដល់បងប្អូនអាជីវករលក់ដូរអីវ៉ានលើចិញ្ចើមផ្លូវ

67

ភ្នំពេញ៖លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានបើកកិច្ចប្រជុំជំនួបជាមួយបងប្អូនប្រជាជនដែលពួកគាត់រស់នៅស្របតាមបណ្ដោយផ្លូវលេខ១១៣ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី២និងសង្កាត់បឹងកេងកងទី៣ខណ្ឌបឹងកេងកងរាជធានីភ្នំពេញដើម្បីសម្រួលសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈពោលគឺលប់បំបាត់ភាពរញ៉េរញ៉ៃនៃការលក់ដូរនៅលើចិញ្ចើមផ្លូវនិងលក់ដូរលយហូរហៀរមកលើដងផ្លូវសាធារណៈដែលបង្កការកកស្ទះចរាចរណ៍ជាញឹកញាប់ផងដែរ។
លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន មានមតិលើកឡើងខាងលើនេះ ខណៈពេលបើកកិច្ចប្រជុំនៅសាលាខណ្ឌបឹងកេងកងកាលពីរសៀលថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២០នេះហើយកិច្ចប្រជុំនេះដោយមានការចូលរួមស្ដាប់ពីសំណាក់អស់លោក,លោកស្រីនិងមន្រ្តីដែលពាក់ព័ន្ធលើការងារនេះ,ចៅសង្កាត់ព្រមទាំងបងប្អូនប្រជាជនដែលរស់នៅស្របតាមបណ្ដោយផ្លូវលេខ១១៣ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។
ជាវិធានការនៅចំពោះមុខនេះលោកអភិបាលខណ្ឌបឹងកេងកងនិងបន្តចុះធ្វើការងារនេះបន្តទៀតជាមួយបងប្អូនប្រជាជនដែលប្រកបមុខរបរលក់ដូរអីវ៉ាន់គ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវសាធារណៈដែលធ្វើអោយបាត់បង់នូវសណ្ដាប់ធ្នាប់សាធារៈនិងសោភ័ណ្ឌភាពទីក្រុងគជ់នៃរាជធានីភ្នំពេញ។ហើយការងារនេះក្នុងនាមអាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកងគឺបន្តចុះធ្វើនៅគ្រប់បណ្ដាសង្កាត់ទាំងអស់មិនមែនធ្វើតែសង្កាត់២ខាងលើនោះទេ។ហើយការងារនេះអាជ្ញាធរខណ្ឌបឹងកេងកងដោយជំរុញទៅដល់កម្លាំងប្រជាការពារខណ្ឌដែលមានរូបលោកណាត សារឿនជាប្រធានប្រជាការពារខណ្ឌបឹងកេងកងដែលបានដឹកនាំកម្លាំងប្រជាការពារខណ្ឌចុះធ្វើសណ្ដាប់ធ្នាប់អនាម័យ បរិស្ថាន ដោយប្រម៉ែប្រមូលសំរាមនៅតាមដងផ្លូវនានាទាំងយប់ទាំងថ្ងៃដោយមិនគិតពីការនឿយហត់ឬនៅថ្ងៃឈប់សម្រាកពីការងារនាថ្ងៃសៅរ៍ឬអាទិត្យឡើយដោយលកលៃធ្វើយ៉ាងណាអោយមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញមានរបៀបរៀបរយល្អប្រសើរ។ដូចនេះសូមបងប្អូនប្រជាជនចូលរួមអោយបានផុលផុសជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកងពោលគឺទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង