ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំណាងឯកឧត្ដមឌី វិជ្ជា និង លោកជំទាវហ៊ុន ម៉ាណា នាំយកអំណោយជូនគ្រួសារសពលោកតាធាក់សុីក្លូស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកនៅជិតវិមានឯករាជ្យ

53

 

កណ្ដាល៖កាលពីរសៀលថ្ងៃទី២០ខែកុម្ភះ ឆ្នាំ២០២០ នេះ​ លោកជិន ប៊ុនធឿន នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ និង ជានាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញដោយបានទទួលប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី​ សំណាក់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បាននាំយកអំណោយទៅផ្តល់ជូនក្រុមគ្រួសារសពលោកតា កង អឿន អាយុ ៧៧ឆ្នាំ ដែលប្រកបមុខរបរធាក់សុីក្លូ ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបើកបុកចំពេញទំហឹងបណ្ដាលអោយរូបគាត់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មកាលពីយប់ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ នេះនៅម្តុំរង្វង់មូលវិមានឯករាជ្យ ដែលស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញរាជធានីភ្នំពេញ។
ចំពោះរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នោះមិនចាំម៉ាក នោះទេដោយបានបើករត់គេចបាត់ស្រមោលដោយមិនទទួលខុសត្រូវ។គ្រួសារលោកតា រស់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានប្រពន្ធឈ្មោះ លោកយាយ ណុប យ៉េន អាយុ ៦៧ឆ្នាំ លោកយាយកំពុងមានជំងឺពោះវៀនស្អិតរាំរ៉ៃ ហើយលោកយាយមានកូនចំនួន ២នាក់ ក្នុងនោះប្រុស១ ស្រី១ ដោយកូនប្រុសរបស់លោកយាយបានបម្រើការងារជាកងទ័ព ហើយបានទទួលមរណភាពកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ កន្លងមកនេះដោយរោគគាពាធ ពោលគឺមិនទាន់បានធ្វើបុណ្យគម្រប់១០០ថ្ងៃផង ហើយត្រូវបានលោកតាជាឪពុកជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតបន្តទៀត គួរឱ្យសង្វេកខ្លាំងណាស់សម្រាប់ក្រុមគ្រួសារមួយនេះ។
លោកជិន ប៊ុនធឿន នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញដែលជាតំណាងឯកឧត្ដមនិងលោកជំទាវបានអោយដឹងថាចំពោះអំណោយដែលបានផ្តល់ជូនដល់ដៃក្រុមគ្រួសារលោកតារួមមាន៖ ថវិកាចំនួន ៨លានរៀល, គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗនៅក្នុងផ្ទះបាយជាច្រើនមុខទៀតពោលគឺមួយឈុតធំតែម្ដង។
លោកនាយករងរដ្ឋបាលសាលារាជធានីភ្នំពេញបានអោយដឹងបន្តទៀតថាទន្ទឹមនឹងនោះដែរ​ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានសំណូមពរឱ្យសមត្ថកិច្ចដែលពាក់ព័ន្ធស្វែងរករថយន្តបង្ក ដើម្បីឱ្យចូលមកទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង