ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្វើវេទិកាសាធារណៈ នៅច្បារអំពៅទី១ចៅសង្កាត់ ស្នើរប្រជាជនមានការប្រុងប្រយ័ត្នបញ្ហាភ្លើងផ្សែងព្រោះចូលដល់រដូវក្ដៅ

88

 

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២០ខែកុម្ភះឆ្នាំ២០២០នេះអាជ្ញាធរសង្កាត់ច្បារអំពៅទី១និងប៉ូលិសប៉ុស្ដិ៍ច្បារអំពៅទី១បានធ្វើនូវវេទិកាសាធារណៈដោយស្ដីពីគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពពោលគឺគ្មាន៩យ៉ាងដើម្បីអោយបងប្អូនប្រជាជនដែលបានចូលរួមបានស្ដាប់យល់ដឹងផងដែរ។
ខណៈពេលរៀបចំធ្វើវេទិកាសាធារណៈនាឱកាសនោះលោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានមានមតិលើកឡើងដោយស្នើរទៅដល់បងប្អូនប្រជាជនទូទៅដែលកំពង់រស់នៅក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅរាជធានីភ្នំពេញនាសព្វថ្ងៃនេះអោយមានការប្រុងប្រយ័ត្នចូលរួមបង្កាអគ្គីភ័យព្រោះអីខែនេះវាជារដូវប្រាំងអាកាធាតុក្ដៅហួតហែងងាយនិងកើតអគ្គីភ័យណាស់ដូចនេះត្រូវតែរួមគ្នាបង្ការទប់ស្កាត់ទុកជាមុន,បញ្ហាអនាម័យបរិស្ថានសូមអោយបងប្អូនប្រជាជនចូលរួមចំណែកក្នុងការរក្សាអនាម័យបរិស្ថានជាពិសេសសូមអោយបងប្អូនទុកដាក់សំរាមអោយបានត្រឹមត្រូវតាមការណែនាំចៀសវាងការយកសំរាមទៅបោះចោលឬជះចោលក្នុងទឹកទន្លេបាសាក់ដែលធ្វើអោយប៉ះពាល់នូវបរិស្ថានទឹកទន្លេឬយកទៅចាក់ចូលនៅច្រាំងទន្លេដែលធ្វើអោយប៉ះពាល់អនាម័យបរិស្ថានទាំងសុខមាលភាព ,ហើយស្នើរអោយប្រជាជនមកបំពេញឯកសារស្ថិតិស្នាក់នៅដូចជាការដូរសៀវភៅស្នាក់នៅសៀវភៅគ្រួសារដែលមានសភាពចាស់ៗប្រើប្រាស់មិនកើតតាំងពីជំនាន់ខណ្ឌមានជ័យចាស់មកខណ្ឌច្បារអំពៅវិញដើម្បីទុកប្រើប្រាស់ទៅតាមតម្រូវពួកគាត់។ក្នុងនោះបងប្អូនប្រជាជនគាត់សំណូមពរមកអាជ្ញាធរជួយធ្វើអត្តសញ្ញាណប័ណ្ណអោយកូនគាត់ដែលគ្រប់អាយុហើយមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណសម្រាប់ប្រើប្រាស់សម្គាល់ខ្លួនដោយសារគាត់បំបែកគ្រួសារហើយតែគាត់អត់នៅទៅបម្រើការងារនៅខាងក្រៅមូលដ្ឋានតែនៅពេលនេះពួកគាត់ទើបវិលត្រឡប់មកស្នាក់នៅកន្លែងចាស់ឬកន្លែងដើមវិញច្បារអំពៅ។ដូចនេះសមត្ថកិច្ចប៉ូលិសបានណែនាំអោយទៅបំបែកសៀវភៅស្នាក់នៅហើយចាំបញ្ចូលឈ្មោះកូនដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណអោយដាក់បញ្ចូលឈ្មោះកូនក្នុងសៀវភៅស្នាក់នៅអោយហើយទើបធ្វើអត្តសញ្ញាណប័ណ្ណជូនកូនគាត់បានប្រើប្រាស់សម្គាល់ខ្លួនបាន។ដូចនេះលោកចៅសង្កាត់ច្បារអំពៅទី១ពៅ ហួតក៏បានក្រែនរំលឹកទៅដល់បងប្អូនគ្រប់រូបបើមានបញ្ហាអ្វីដែលមានការទំនាក់ទនងជាមួយខាងអាជ្ញាធរសូមប្រញាប់រាយការណ៍មកខាងអាជ្ញាធរមូលដ្ឋានដែលនៅជិតបងប្អូនដើម្បិជួយដោះស្រាយផងដែរពោលគឺរាល់ការលំបាករបស់បងប្អូនគឺជាក្ដីកង្វល់របស់អាជ្ញាធរត្រូវតែចេញមុខជួយដោះស្រាយទៅតាមលទ្ធភាពជាក់ស្ដែងដោយមិនទុកអោយបងប្អូនប្រជាជនរស់នៅក្នុងភាពឯកកោនោះឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង