ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិកកាំងមួយរូប និង ថៃ២រូបមក សាកកណ្ដាប់ដៃជាមួយខ្មែរ

91

ភ្នំពេញ៖ព្រឹកថ្ងៃអាទិត្យទី២៣កុម្ភៈគឺជាព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យមួយលើសង្វៀនBoostrong Fighter on Fireរបស់អាស៊ីអាគ្នេយ៍

ដោយមានការប្រកួតជាមិត្តភាពអន្តរជាតិចំនួន៣គូដែលក្នុងនោះ២គូប្រកួតរវាងកម្ពុជា ថៃ និងមួយគូរវាងកម្ពុជាចាមួយអាមេរិកកាំង

​ដែលហាត់នៅស្រុកថៃ ។

តូច ទូនៃសមាគមប្រដាល់ក្រសួងការពារជាតិត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ជនជាតិងាមេរិកកាំងឈ្មោះម៉ារទីន

​អាឡែន(Martin Allen)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៣គីឡូក្រាម ។

តូចទូដែលពីមុនមិនមាននរណានឹកនាដល់នោះពេលនេះគេហាក់ដូចជាលេចមុខលេចមាត់គ្រាន់បើដោយមានឧិកាសបានប្រកួតជាមួយអ្នកប្រដា់ល់បរទេសនេះដោយសារតែការប្រកួតរបស់គេភាគច្រើនបានទទួលជ័យជំនះ ។សូមបញ្ជាក់ថាជនជាតិអាមេរិកកាំងរូបនេះ

​ទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។

ម៉ារទីន អាឡែនគេមានប្រវត្តិប្រកួតចំនួន៤១ដង ឈ្នះ៣១ដង ចាញ់១០ដង ។មិនមាននរណាដឹងថាអ្នកប្រដាលើអាមេរិកកាំង

​រូបនេះមានស្ទីលវ៉ៃយ៉ាងណានោះឡើយ ។ចំពោះតូច ទូវិញគេមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥០ដង ចាញ់១៣ដង និងស្មើពិន្ទុ២ដង ។

នរណាជួបសំណាងល្អក្នុងការប្រកួតនេះ ?

រិន សារដ្ឋក្លិបកងទ័ពជើងទឹកដែលតែងតែជួបបរាជ័យពេលប្រកួតជាមួយអ្នកប្រដាល់ើបរទេសនោះត្រូវបានដាក់ឲ្យប្រកួតជា

មួយអ្នកប្រដាល់ថៃអាវុធ ឡេក(Awouth Lek)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

សារដ្ឋជាអ្នកប្រដាល់ចិត្តធំដែលចូលចិត្តប្រើកែងដើម្បីផ្ដួលគូប្រកួតណាស់ ។ដោយសារតែមានអំណួតកែងបែបនេះហើយទើប

​ជាញឹកញាប់គេតែងតែសន្លប់ដោយសារគូប្រកួតទាតត់នោះ ។ចំពោះអាវុធ លេកជាអ្នកប្រដាល់ចំណូលថ្មីដែលមិនមាននរណាដឹងថាគេ

​មានសមត្ថភាពប៉ុណ្ណានោះទេ ។

អាវុធ ឡេកមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៦៩ដង ចាញ់៨ដង ។ចំពោះរិន សារដ្ឋវិញគេមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ

​៥១ដង ចាញ់១៤ដង ស្មើពិន្ទុ៣ដង ។ជំនួបនេះសារដ្ឋអាចសាងជ័យជំនះបានឬទេ ?

ពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡាប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃចេក សាយ៉ាម(Chek Sayam)អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា

​ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

វណ្ណៈមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៥៧ដង ចាញ់១៦ដង និងស្មើពិន្ទុ២ដង ។ចំពោះចេក សាយ៉ាមវិញគេមានប្រវត្តិប្រកួត

​ចំនួន៩៣ដង ឈ្នះ៨២ដង ចាញ់ចាញ់១០ដង និងស្មើពិន្ទុ១ដង ។ពុយ វណ្ណៈអាចយកឈ្នះចេក សាយ៉ាមបានឬទេ ?

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះឡុក ប៊ុតសំណាងសមាគមប្រដាល់ក្រសួងការពារជាតិប្រកួតជាមួយអ្នកប្រដាល់ខាំ​កូនខ្លា

​ក្លិបរ៉ាហាប់ស្វាយប៉ាកដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។ចៅ រស់ក្លិបយុវវាលស្បូវប្រកួតជាមួយអ្នកប្រដាល់សេង សាយក្លិប

ពន្លឺវិបុលដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង