ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តេញចេញ ជនជាតិចិន ៩នាក់ ពាក់ព័ន្ធបទល្មើស បង្ករ​បួសស្នាមដោយចេតនា​ ប​ទល្មើសសេដ្ឋ​កិច្ច និងបទល្មើសលួច

156


ភ្នំពេញ៖ នាយកដ្ឋានស៊ើបអង្កេត និងអ​នុ​វត្ត​នីតិវិធី នៃអគ្គនាយកដ្ឋានអ​ន្តោ​ប្រវេ​សន៍​ នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានចេញប្រកាសព័ត៌​មា​នថា បណ្តេញចេញជនបរ​ទេ​ស ជនជាតិចិនចំ​នួ​ន​ ៩នាក់ ពាក់ព័ន្ធបទល្មើ​ស បង្ករបួសស្នាមដោយចេ​ត​នា ​បទល្មើសសេដ្ឋកិច្ច និងបទល្មើសលួចស្នាក់នៅដោយ​ខុ​ស​ច្បា​ប់។

ដោយមានការចង្អុល​ដឹ​កនាំ និងគិតគូរយកចិ​ត្ត​ទុ​កដា​ក់​ខ្ពស់ អំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ របស់ជនបរទេសដែ​ល​កំពុ​ង​ស្នា​ក់ នៅក្នុងព្រះរាជាណា​ច​ក្រក​ម្ពុ​ជា ហើយប្រព្រឹត្តខុស​ ​លោក នាយឧត្តមសេ​នី​យ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអ​ន្តោ​ប្រ​វេ​សន៍ បានអនុញ្ញាតឲ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និងអនុវត្តនីតិវិ​ធី​ ធ្វើការបណ្តេញចេញជន​ប​រ​ទេស ជនជាតិចិនចំនួន​ ៩នាក់ ដោយចូល ​រួមសហការជាមួយប៉ុស្តិ៍​ន​គរ​បាល​ច្រកទ្វា​រ​អាកា​សយា​ន​ដ្ឋាន​អន្តរជាតិភ្នំពេ​ញ នៃនាយកដ្ឋាន​ច្រ​កទ្វារ​ទី១ មានឈ្មោះដូចខាងក្រោម ​៖ ១- ឈ្មោះ ZHAO YANG ២- ឈ្មោះ ZHANG QICHAO (MA JUNHUI) ៣- ឈ្មោះ MA JUNHUI ៤- ឈ្មោះ ZHANG JINGSHENG
៥- ឈ្មោះ WANG LIBING ៦- ឈ្មោះ HAN MO ៧- ឈ្មោះ MA GUO ៨- ឈ្មោះ LIU XIANGUO និង៩- ឈ្មោះ RUAN MINGBAO។

លោកឧត្តមសេនីយ៍ទោ ​វ​ឌ្ឍន: មង្គល ប្រធាននាយក​ដ្ឋា​នស៊ើ​ប អង្កេត និងអនុវត្ត​នី​តិវិធី បានឲ្យដឹងថា ជនសង្ស័យខាង​លើ​ ពាក់ព័ន្ធបទល្មើ​ស​ បង្ករបួសស្នាម​ដោ​យចេ​ត​នា បទល្មើសសេដ្ឋ​កិច្ច និងបទល្មើសលួចស្នា​ក់​នៅដោ​យខុស​ច្បា​ប់​ ​៕

អត្ថបទដែលជាប់ទាក់ទង